កម្ពុជា​ប្ដេជ្ញា​ចំពោះ​គោលការណ៍​ផែនការ​ខៀវ​របស់ PEMSEA ក្នុង​មហាសន្និបាត​សមុទ្រ​លើក​ទី​៧

2021/12/03 01:43:36 am        402

ភ្នំពេញ៖ កិច្ចប្រជុំ​នៃ​មហាសន្និបាត​សមុទ្រ​លើក​ទី​៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​បិទ​បញ្ចប់​ទៅ​រលូន និង​ទទួលបាន​ផ្លែផ្កា​សំខាន់ៗ​ជាច្រើន​។

ក្នុងឱកាស​នោះដែរ កម្ពុជា​បាន​ប្ដេជ្ញា​អនុវត្តតាម​គោលការណ៍ ផែនការ​ខៀវ​នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្ទ​អាស៊ី​បូព៌ា​។

​«​កម្ពុជា​ប្តេជ្ញា​ចំពោះ​គោលការណ៍​ផែនការ​ខៀវ (Blue Print) ប្រកបដោយ​ចិរភាព សមធម៌ និង​ភាព​ធន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​យើង​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វេទិកា​រដ្ឋមន្ត្រី លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា នៃ​អង្គ​មហាសន្និបាត​សមុទ្រ អាស៊ី​បូព៌ា ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ​។​

​​​ឯកឧត្ដម សាយ សំ​អាល់ បាន​បន្តថា ឥឡូវនេះ យើង​បាន​ឈានចូល​មកដល់​ទសវត្ស​រ៍​នៃ​វិទ្យាសាស្ត្រ មហាសមុទ្រ និង​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី ដូច្នេះ​យើង​ត្រូវ​ចេះ​ច្បាម​ចាប់យក​ឱកាស​ទាំងអស់ ដែល​មាននៅ​ចំពោះមុខ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព រួមជាមួយ​នឹង ទស្សនវិស័យ SDS-SEA របស់​យើង​។

​​ឯកឧត្តម បាន​គូសបញ្ជាក់ថា ប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និង​សុខភាព​ក្នុង​តំបន់​មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​សមុទ្រ​របស់​យើង​។ ដោយ​ផ្អែកលើ​របាយការណ៍​សេដ្ឋកិច្ច​ពណ៌​ខៀវ​របស់ PEMSEA ជាមួយនឹង​ទិន្នន័យ​មកពី​ប្រទេស​ចំនួន​ដប់ សេដ្ឋកិច្ច​មហាសមុទ្រ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មានតម្លៃ​ប្រហែល ១.៤ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​នៃ​ជីវចម្រុះ​សមុទ្រ ក្នុង​ពិភពលោក និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មមាញឹក​បំផុត តំបន់​របស់​យើង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​សន្តិសុខ​ស្បៀង ការបង្កើត​ប្រាក់ចំណូល ជីវភាព​រស់នៅ ការកម្សាន្ត ការការពារ​ច្រាំង​សមុទ្រ និង​បទ​ប្បញ្ញត្តិ​អាកាសធាតុ ក្នុងចំណោម​ប្រជាជន​ដទៃទៀត មិន​ត្រឹមតែ​នៅក្នុង​តំបន់ ប៉ុន្តែ​នៅក្នុង​ពិភពលោក​ទាំងមូល​ផងដែរ​។ ឯកឧត្តម សាយ សំ​អាល់ បានឱ្យដឹងថា វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​នាពេលនេះ កាន់​តែមាន​សារៈសំខាន់​ថែម ទៀត​នៅពេលដែល​យើង​ដាក់​ផែនទី​បង្ហាញផ្លូវ​របស់​យើង​ដើម្បី​ជួយ​ឱ្យ​តំបន់​នេះ​ឆ្ពោះទៅ​ថ្ងៃ​អនាគត ដ៏​ល្អប្រសើរ​មួយ​។​

​​​គួរ​រម្លឹក​ឱ្យដឹងថា ក្រសួងបរិស្ថាន បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្ទ​អាស៊ី​បូព៌ា ក្រោម ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» ដែល​ប្រព្រឹត្តទៅ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​០២ ខែធ្នូ ឆ្នាំ​២០២១ នា​ខេត្ត​ព្រះសីហនុ​។

​​គោលបំណង​សំខាន់ៗ​នៃ​ការរៀបចំ​មហាសន្និបាត​សមុទ្រ​លើក​ទី​៧​នេះ​រួមមាន​៖ ទី​១)​ចែករំលែក មេរៀន​ជា​បទពិសោធន៍ តាមដាន​វឌ្ឍនភាព​ការងារ​កន្លងមក និង​ពង្រីក​បន្ថែម​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ទី​២)​បង្កើត និង​រៀបចំ ឡើងវិញ​នូវ​យន្តការ​គ្រប់គ្រង​ដែលមាន​ស្រាប់ និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ភាពជា ដៃគូ​ក្នុង​តំបន់​តាមរយៈ​បច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និង​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្ត​ភាព​នៃ បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ និង​ទី​៣)​កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ជា ដំណោះស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នា​ទស្សវត្ស​ន៍​ខាងមុខ ដោយ​អនុលោម​ទៅតាម​ផែនការ មួយ​ទសវត្សរ៍​របស់​អង្គការសហប្រជាជាតិ នៃ​វី​ទ្យា​សាស្ត្រ​មហាសមុទ្រ​របៀបវារៈរ​បស់​អង្គការ សហ​ប្រជាជាតិ​ឆ្នាំ​២០៣០ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជាជា​តិ ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​ជីវៈចម្រុះ​សកល ក្រោយ​ឆ្នាំ​២០២០ ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា​៕ ​អត្ថ​ប​ទ៖ ចេង សុជាតា​,

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm