មន្ត្រីអ៊ីស្រាអែលបីនាក់ បាននិយាយនៅថ្ងៃសៅរ៍នេះថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅសេតវិមាន នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីពន្ធដែលបានប្រកាសនាពេលថ្មីៗនេះ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump)។
ដំណើរទស្សនកិច្ចភ្លាមៗនេះ ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Axios ដែលបានលើកឡើងថា ប្រសិនបើដំណើរទស្សនកិច្ចនេះ កើតឡើង មេដឹកនាំអ៊ីស្រាអែល នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបានជួបជាមួយលោក ត្រាំ Trump ដោយផ្ទាល់ ដើម្បីព្យាយាមចរចារកិច្ចព្រមព្រៀងដក ពន្ធ។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ មិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះទេ ដែលទំនងជានឹងរួមបញ្ចូលការពិភាក្សាអំពីប្រទេសអ៊ីរ៉ង់ និងសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ា នៅតំបន់ហ្កាហ្សា។
ការអញ្ជើញដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ត្រាំ បានធ្វើឡើង តាមការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយលោក ណេតាន់យ៉ាហ៊ូ ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី នៅពេលដែលមេដឹកនាំអ៊ីស្រាអែលរូបនេះ បានលើកឡើងពីបញ្ហាពន្ធនេះ។ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។