មនុស្សរាប់ពាន់នាក់ បានតវ៉ានៅរដ្ឋធានីកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ ដើម្បីគាំទ្រដល់អតីតប្រធានាធិបតីដ៏អាម៉ាស់ លោក Yoon Suk Yeol ដែលត្រូវបានដកចេញពីតំណែង កាលពីថ្ងៃសុក្រ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង បានសម្រេចជាឯកច្ឆន្ទកាលពីថ្ងៃសុក្រ ដើម្បីដកលោក Yoon ចេញពីតំណែងជុំវិញការប៉ុនប៉ងកាលពីថ្ងៃទី ០៣ ខែធ្នូ ដើម្បីផ្តួលរំលំការគ្រប់គ្រងរបស់ជនស៊ីវិល ដែលជំរុញឲ្យមានការបោះឆ្នោតថ្មី ដែលនឹងប្រព្រឹត្តទៅ នៅខែមិថុនា បន្ទាប់ពីភាពចលាចលនយោបាយជាច្រើនខែ។
ការរង់ចាំដ៏យូរសម្រាប់សេចក្តីសម្រេចរបស់តុលាការ បានបង្កើនភាពតានតឹង នៅក្នុងប្រទេសអាស៊ីមួយ ដោយជំរុញឲ្យមានការគាំទ្រស្តាំនិយមជ្រុលចំពោះលោក Yoon និងការប្រមូលផ្តុំរបស់គូប្រជែងប្រចាំសប្តាហ៍ នៅក្នុងរដ្ឋធានីសេអ៊ូល។
ក្រុមអ្នកគាំទ្ររបស់លោក បានដើរតាមដងផ្លូវ ក្នុងរដ្ឋធានីនេះ ទាំងកណ្តាលភ្លៀង នៅថ្ងៃសៅរ៍នេះ ដោយស្រែកថា «ការចោទប្រកាន់នេះ គឺមិនត្រឹមត្រូវ!» និង «លុបចោលការបោះឆ្នោតមុនអាណត្តិ!»។