ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ៖​ វត្តមាន​របស់​សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ ជាការ​បង្ហាញ​ឱ្យ​ឃេីញ​នូវ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង​ រវាង​ប្រទេសទាំង២​

2025/04/06 03:44:16 am        184

នារសៀលថ្ងៃសៅរ៍​ ទី៥​ខែមេសា​ ឆ្នាំ២០២៥, ឯកឧត្តម​ ថងលុន ស៊ីសូលីត​ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ​ និង​ជាប្រធាន​រដ្ឋនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ បាន​​ស្វាគមន៍​យ៉ាងកក់ក្តៅ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី​ ដែលបាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​ដាក់កម្រងផ្កា​ និងគោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម​ នាយក​ឧត្តម​សេនីយ៍​ ខាំតៃ​ ស៊ីផាន់ដន​ អតីត​ប្រធាន​គណៈកម្មាធិការ​មជ្ឈិមបក្ស​ និង​ជាអតីត​ប្រធានរដ្ឋឡាវ។ ឯកឧត្តម​ប្រធាន​រដ្ឋបាន​ថ្លែងថា៖​ ក្នុងនាម​បក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ឯកឧត្តមសូម​ថ្លែង​អំណរ​ព្រះ​រាជ​គុណថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​អរគុណ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ដែលបាន​ផ្ញើ​ព្រះ​រាជសារ​ និង​លិខិត​ចូលរួម​រំលែកទុក្ខ​ ជាមួយ​បក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ចំពោះ​មរណភាព​របស់​ឯកឧត្តម​ នាយឧត្តមសេនីយ​ ខាំតៃ​ ស៊ីផាន់ដន។ ឯកឧត្តម​ប្រធាន​រដ្ឋបានវាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមានរបស់សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​​ ​ក្នុង​ឱកាសដ៏ក្រៀមក្រំ​ ដែលនេះជាការ​បង្ហាញ​ឱ្យ​ឃេីញ​នូវ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​យូរអង្វែង​ រវាង​ប្រទេសទាំងពីរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ​ បាន​បញ្ជាក់​ថា​ មរណភាព​របស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ខាំតៃ​ ស៊ីផាន់ដន​ ជាការ​បាត់​បង់នូវ​វីរបុរសជាតិ ដែល​មាន​ស្នាដៃ​ជា​ច្រើន​ចំពោះជាតិ មាតុភូមិ​ និង​ប្រជាជនឡាវ​ តាំ​ង​ពី​ការចាប់ផ្តេីមរំដោះប្រទេស, ​ ការកសាង​ និង​ការអភិវឌ្ឍ​ប្រទេស​រហូតមកដល់បច្ចុប្បន្ន​ ព្រម​ទាំង​ជា​ឥស្សរជន​មួយរូប​ ដែល​ចូលរួម​ចំណែក​ក្នុង​ការ​ពូនជ្រុំ​​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​​ រវាង​ឡាវ​ និងកម្ពុជា។

ជាការឆ្លើយតប,​ សម្តេច​បវរ​ធិបតី​ បានថ្លែង​អំណរគុណ​ឯកឧត្តម​ប្រធាន​រដ្ឋឡាវ​ ដែលបាន​ទទួល​ស្វាគមន៍​សម្តេចបវរធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ក្នុង​ឱកាស​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ខាំតែ​ ស៊ីផាន់ដន។ សម្តេច​បវរ​ធិបតី​ បាន​ថ្លែង​ថា​ ក្នុង​នាម​រាជរដ្ឋាភិបាល​ និងប្រជា​ជន​កម្ពុជា​ សម្តេចសូម​ចូលរួម​រំលែកមរណ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ចំពោះការបាត់​បង់​​វីរបុរស​ និង​​ឥស្សរជនដ៏​ឆ្នេីម ដែល​បាន​តស៊ូ​ និង​ លះ​បង់ ពេញមួយជីវិត​ ក្នុងការ​រំដោះ​ កសាង និងអភិវឌ្ឍ​ជាតិ សម្រាប់ប្រទេស​ និង​ប្រជាជន​ឡាវ។ សម្តេច​បវរ​ធិបតី​ក៏បាន​គូស​រំលេច​ពី​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏យូរអង្វែង កម្ពុជា-ឡាវ​ ដែលមិនត្រឹម​តែមាន​ទំនាក់ទំនង​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ មានទំនាក់​ទំនង​ក្នុង​មនោសញ្ចេតនាជាបង​ ជាប្អូន​​ និង​ ជាក្រុមគ្រួសារ។ 

ឯកឧត្តមប្រធានរដ្ឋ​ និង សម្តេច​បវរ​ធិបតី​ ក៏បានគូសបញ្ជាក់សាជាថ្មីថា​ នឹង​បន្តជំរុញ​​ការពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​លេីគ្រប់វិស័យកម្ពុជា-ឡាវ​​ ​ឱ្យកាន់តែរឹងមាំ​ និង​ រីកចម្រេីន​ បន្ថែមទៀត​៕


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm