នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ

2025/04/06 04:04:42 am        197

ក្នុងឱកាសអញ្ជើញចូលរួមដាក់កម្រងផ្កា​ និង​ គោរពវិញ្ញាណក្ខន្ធ​ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ​ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍។

ក្នុងឱកាសនៃជំនួបនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូ។ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា ក្នុងព្រះនាមព្រះមហាក្សត្រ, ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់វីរបុរស​ និង​ ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ និងតស៊ូ​ ពេញមួយជីវិត​ ក្នុងការរំដោះ, កសាង​ និងអភិវឌ្ឍប្រទេសឡាវ ឱ្យរីកចម្រើនដូចសព្វថ្ងៃ ក៏ដូចជាបានចូលរួមពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ។ សម្តេចបវរធិបតី ក៏បានរំលឹកឡេីងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ និងបានគូសបញ្ជាក់ថា ប្រទេសយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វេីរួមគ្នា សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ ដើម្បីជាឧត្តមប្រយោជន៍​សម្រាប់ប្រជាជាតិ​ និង​ ប្រជាជន ទាំងពីរ។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ​ ឯកឧត្តម អតីតប្រធានរដ្ឋឡាវ។ វត្តមានដ៏ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ឯកឧត្តម, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ និងជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ប្រកបដោយមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីគំរូវីរភាពរបស់ឯកឧត្តមអតីតប្រធានរដ្ឋ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន រាប់មិនអស់ ជូនជាតិ​ មាតុភូមិឡាវ ក្នុងនោះរួមមាន៖ ការតស៊ូដើម្បីឯករាជ្យ, ការរំដោះជាតិ និងការអភិវឌ្ឍប្រទេសឡាវឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ ការបាត់បង់ឯកឧត្តម ខាំតៃ​ ស៊ីផាន់ដន​ គឺជាការខាតបង់ដ៏ធំធេងសម្រាប់រដ្ឋាភិបាល និងប្រជាជនឡាវ។ ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តមអតីតប្រធានរដ្ឋ ជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលបានចូលរួមពូនជ្រុំ​ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡាវ-កម្ពុជា រហូតឈានទៅដល់ការសម្រេចបាន “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ឡាវ-កម្ពុជា ការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm