ក្រុមប្រដាប់អាវុធកូឡុំប៊ី Comuneros del Sur ដែលជាក្រុមទ័ពព្រៃផ្តាច់ខ្លួនចេញពីក្រុមឧទ្ទាមឆ្វេងនិយម “កងទ័ពរំដោះជាតិ(ELN)” បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ជាមួយលោកប្រធានាធិបតី Gustavo Petro អំឡុងពិធីមួយរៀបចំឡើងកាលពីថ្ងៃសៅរ៍ ។
អំឡុងព្រឹត្តការណ៍នៅទីក្រុង Pasto ស្ថិតក្នុងតំបន់ភ្នំអាន់ដែស ភាគនិរតីអាមេរិកឡាទីន រូបភាពវីដេអូស្លាយ ឃើញពីធីប្រគល់ និងកម្ទេចចោលគ្រឿងយុទ្ធោបករណ៍ ។
ក្រុមទ័ពព្រៃ Comuneros del Sur បានបញ្ជាក់ថា ការប្រគល់គ្រឿងផ្ទុះ គ្រាប់បែកដៃ និងអាវុធផ្សេងទៀត គឺជាសញ្ញាមួយនៃគោលបំណងចង់បានសន្តិភាពរបស់ក្រុមប្រដាប់អាវុធមួយនេះ ។
លោក Royer Garzon ដែលស្ថិតនៅក្នុងចំណោមមេដឹកនាំក្រុមប្រដាប់អាវុធមួយនេះ និយាយថា ពួកយើងយល់ឃើញថា ការតស៊ូប្រដាប់អាវុធហួសសម័យទៀតហើយ មាននូវរជ្ជកាលថ្មី និងតម្រូវការថ្មី ពួកយើងបដិសេធន៍ ពុំវិលត្រឡប់មកធ្វើសង្រ្គាមវិញនោះទេ ។
កិច្ចព្រមព្រៀងនេះដែរ នឹងរំសាយអាវុធរបស់ក្រុមយុទ្ធជន Comuneros del Sur ប្រហែល ៣០០នាក់ ធ្វើឲ្យពួកគេក្លាយជាជនស៊ីវិលវិញ ហើយវាគឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព ចាប់តាំងពីលោក Petro ចាប់ផ្តើមកាន់តំណែងប្រធានាធិបតីឡើងវិញ កាលពីឆ្នាំ ២០២២ ជាមួយផែនការបញ្ចប់ជម្លោះផ្ទៃក្នុងកូឡុំប៊ី ៕



