យោងតាមប្រភពវេជ្ជសាស្រ្ត បានឲ្យដឹងថា ជនប៉ាឡេស្ទីនយ៉ាងហោច ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា ស្របពេលដែលយោធាអ៊ីស្រាអែល និយាយថា ពួកគេបានដាក់ពង្រាយកងទ័ពជើងគោកទៅកាន់ច្រករបៀងសន្តិសុខ ស្ថិតនៅភាគខាងត្បូងដែនដីមួយនេះ ។
ប្រភពវេជ្ជសាស្រ្តនិយាយប្រាប់កាសែត Al Jazeera ថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសលើទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ហើយនិងមនុស្ស ៦នាក់ផ្សេងទៀត បានស្លាប់ អំឡុងការវាយឆ្មក់លើទីក្រុង Beit Hanoon ស្ថិតនៅភាគខាងជើងហ្កាហ្សា ។
អ៊ីស្រាអែល បានជំរុញឲ្យរឹបអូសដែនដីបន្ថែមទៀតនៅតំបន់ហ្កាហ្សា ចាប់តាំងពីពួកគេបំផ្លាញបទឈប់បាញ់រយៈពេលច្រើនសប្តាហ៍នៅក្នុសង្រ្គាមរបស់ពួកគេជាមួយក្រុមហាម៉ាស កាលពីពាក់កណ្តាលខែមីនា ហើយនិងចាប់ផ្តើមទម្លាក់គ្រាប់បែកឡើងវិញលើដែនដីរងភាពខ្ទេចខ្ទាំមួយនេះ ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ពួកគេ ហើយពួកគេនឹងបន្តវាយប្រហារបែបនេះ រហូតដល់ក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួន អំឡុងការវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕