កម្លាំងអាវុធហត្ថស្រាវជ្រាវបង្ក្រាបមុខសញ្ញាជនល្មើសគប់ដុំថ្ម តាមដងផ្លូវជាតិលេខ១ ​ឃាត់ខ្លួនជនសង្ស័យ៥នាក់ ប្រើកាំភ្លើងខុសច្បាប់ និងគ្រឿងញៀន ​បញ្ជូនទៅតុលាការ

2025/04/06 10:36:01 pm        506

កណ្ដាល៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំង​មានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការ​គ្រប់កងឯកភាព​ឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៍តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។

ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំ​បទពិសោធន៍​របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កងរាជអាវុធហត្ថផ្ទៃប្រទេស ខេត្តកណ្តាល សៀមរាប ព្រៃវែង បានសហការ ស្រាវជ្រាវបង្ក្រាបចាប់មុខសញ្ញាជនល្មើសគប់ដុំថ្ម (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមដងផ្លូវជាតិលេខ ១ ស្រុកលើកដែក ប្រើកម្មភ្លើងខុសច្បាប់ និងគ្រឿងញៀន ។ជាលទ្ធផលឃាត់ខ្លួនសង្ស័យចំនួន០៥នាក់រួមមាន៖

១-ឈ្មោះ ក វាស្នា ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០២លើក (លើកទី០១ ជាប់រយ:ពេល ០២ឆ្នាំ០៦ខែ និងលើកទី២ ជាប់រយ:ពេល ០៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន)។

២-ឈ្មោះ អ ផាណា ( ហៅ ផរ៉ា ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីគ្រឿងញៀន) មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយ:ពេល ០១ឆ្នាំ ពីបទលួច។

៣-ឈ្មោះ ផ វិច្ឆ័យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលនិងខេត្តព្រៃវែង ពីបទជួញដូរគ្រឿងញៀន។

៤-ឈ្មោះ អ សិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយ:ពេល ០១ឆ្នាំ ពីបទជួញដូរ​គ្រឿងញៀន។

៥-ឈ្មោះ អ វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក (បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ រួច ករណីគ្រឿងញៀន)

ទាំងបីនាក់ខាងលើ មានទីលំនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក

១-អាវុធខ្លី ០១ដើម ម៉ាកឡុក បង់០១ គ្រាប់ ៣០គ្រាប់ (របស់ កុសល្យ វាស្នា)

២-ម៉ូតូចំនួន ០៤គ្រឿង

៣-ទូរស័ព្ទដៃចំនួន ០៧គ្រឿង

៤-និងសម្ភារមួយចំនួនទៀត

សូមបញ្ជាក់ថា ថ្ងៃកើតហេតុនៅវេលាម៉ោង២:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ជនរងគ្រោះ ០១នាក់ ឈ្មោះ ផ បណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលចំហៀងខាងស្ដាំ (ផុងលលាក្បាល) កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ខាងលើ​និងវត្ថុតាង (ជនសង្ស័យឈ្មោះ វិសាល បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ឃុំខ្លួននៅពន្ធនាគារថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន) ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនសង្ស័យ​ចំនួន ០៤នាក់ ទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ៕ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm