សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវតែចាត់វិធានការឲ្យខាងតែបានចំពោះក្មេងទំនើង ពោលគឺត្រូវធ្វើឲ្យបានដូចជាភ្លៀងរលឹម ដើម្បថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ក្នុងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស«មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះសម្តេចធិបតី នាយករដ្ឋមន្រ្តី លើកឡើងថា ត្រូវធ្វើឲ្យម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងនោះឡើយ ដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គម។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសលើកទឹកចិត្តឲ្យយុវជនខ្មែរ ទាំងអស់ធ្វើសកម្មភាពជាក្រុម ដើម្បីធ្វើសប្បុរសធម៌ និងសកម្មភាពនានាដើម្បីផលប្រយោជន៍សង្គមដូចជា ការដើររើសសំរាមនៅតាមទីសាធារណៈនានា មិនមែនចងជាក្រុមដើម្បីធ្វើ«បងតូច បងធំ»ដែលនាំឲ្យ សង្គមស្អប់ខ្ពើមនោះឡើយ៕ អត្ថបទបាន ចក់






