មនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់ ដោយទឹកជំនន់ វាយប្រហារនៅរដ្ឋធានីប្រទេសកុងហ្គោ

2025/04/07 07:40:26 pm        271

អាជ្ញាធរតំបន់ បាននិយាយថា មនុស្សយ៉ាងហោចណាស់៣៣នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងទីក្រុង Kinshasa រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។ អភិបាលក្រុង Kinshasa លោក Daniel Bumba បាននិយាយថា ចំនួនអ្នកស្លាប់នេះនៅបណ្តោះអាសន្ន នៅឡើយ វាអាចនឹងកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះនៅតែបន្ត។ លោក Bumba បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «យើងនៅតែអនុវត្តការជម្លៀស ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ ដូចជាស្ត្រីមានផ្ទៃពោះ និងកុមារ»។

ដោយមានការគាំទ្រពីផ្នែកយោធា ការជម្លៀសបន្ទាន់កំពុងដំណើរការនៅក្នុងតំបន់មួយចំនួនដែលរងផលប៉ះពាល់ខ្លាំងបំផុត។ ទឹកជំនន់ ដែលបានវាយប្រហារពេញមួយយប់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅក្នុងទីក្រុង។ ផ្លូវសំខាន់ៗត្រូវបានជន់លិច ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី និងទឹកស្អាត នៅទូទាំងស្រុកជាច្រើន។

ក្រសួងដឹកជញ្ជូនបានរាយការណ៍ពីការរំខានយ៉ាងខ្លាំងក្នុងការធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ N'djili ដែលជំរុញឱ្យមានការដាក់ពង្រាយសេវាកម្មទូកចម្លងបន្ទាន់ដើម្បីជួយអ្នកធ្វើដំណើរដែលជាប់គាំងខ្លួន។

ការព្យាករណ៍ឧតុនិយម ព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នេះ ដែលបង្កើនការព្រួយបារម្ភពីការបំផ្លិចបំផ្លាញបន្ថែមទៀតនៅក្នុងទីក្រុងមានប្រជាជនចំនួន១៧ លាននាក់មួយនេះ។


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm