លោក Jair Bolsonaro អតីតប្រធានាធិបតីប្រេស៊ីល បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រអំឡុងពេលប្រមូលផ្តុំគ្នានៅ Avenida Paulista ក្នុងទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ ទី៦ មេសា។

លោក Bolsonaro បានក្លាយជាជនជាប់ចោទកាលពីថ្ងៃទី២៦ ខែមីនា បន្ទាប់ពីតុលាការសហព័ន្ធជាន់ខ្ពស់របស់ប្រទេសប្រេស៊ីល បានទទួលយកការចោទប្រកាន់នានាទាក់ទងនឹងជាប់ពាក់ព័ន្ធរបស់លោកក្នុងការប៉ុនប៉ងរដ្ឋប្រហារ ក្រោយការបោះឆ្នោតឆ្នាំ២០២២។

បាតុកម្ម ដែលត្រូវបានរៀបចំឡើង គឺជាការប្រមូលផ្តុំដ៏ធំលើកដំបូងរបស់អ្នកគាំទ្រ លោក Bolsonaro ចាប់តាំងពីការចោទប្រកាន់ត្រូវបានដាក់បណ្តឹងប្រឆាំងលើរូបលោក និងមនុស្ស៧នាក់ផ្សេងទៀត។
សម្ព័ន្ធមិត្តនយោបាយរបស់លោក Bolsonaro រួមទាំងអភិបាលរដ្ឋមួយចំនួន បានចូលរួមក្នុងការប្រមូលផ្តុំគ្នានេះ ដែលបានអំពាវនាវឱ្យមានការលើកលែងទោសសម្រាប់ទាំងអ្នកដែលត្រូវបានដាក់ពន្ធនាគារពីបទបំផ្លិចបំផ្លាញនៅតុលាការជាន់ខ្ពស់កាលពីខែមករា ឆ្នាំ២០២៣។