ស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាកាន់តែយ៉ាបយ៉ឺន រយៈពេល១៨ខែបន្ទាប់ពីជម្លោះ

2025/04/07 09:53:16 pm        88

ស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប នៅតែបន្តយ៉ាប់យ៉ឺន រយៈពេល១ឆ្នាំកន្លះ ចាប់តាំងពីជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាមនិយម បានចាប់ផ្តើម។ ការប្រយុទ្ធគ្នា បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំ និងការវាយប្រហារផ្សេងៗទៀតទៅលើប្រទេសអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សប្រហែល១.២០០នាក់ស្លាប់។

ភាគីទាំងពីរ បានព្រមព្រៀងលើបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍នៅក្នុងខែមករាឆ្នាំនេះ ប៉ុន្តែការចរចាសម្រាប់ការបន្តបទឈប់បាញ់បានជាប់គាំង។ កិច្ចព្រមព្រៀងបច្ចុប្បន្ននេះ ស្ថិតក្នុងហានិភ័យនៃការដួលរលំបន្ទាប់ពីយោធាអ៊ីស្រាអែល បន្តការវាយលុករបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះកាលពីថ្ងៃទី ១៨ ខែមីនា។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថាមនុស្ស ១.៣៣៥ នាក់បានស្លាប់ចាប់តាំងពីពេលនោះមក។

អាជ្ញាធរក៏បាននិយាយថាចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៥០.៦៩៥នាក់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពី១៨ខែកន្លងទៅនេះ។ អង្គការសហប្រជាជាតិព្រមានថា តំបន់ហ្កាហ្សាប្រឈមហានិភ័យជាថ្មីនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ខណៈការដឹកជញ្ជូនជំនួយសង្គ្រោះត្រូវបានផ្អាក រយៈពេលជាងមួយខែ។

អ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែមានជម្លោះជុំវិញបទឈប់បាញ់ដែលត្រូវបន្ថែមពេល។ តាមសេចក្តីរាយការណ៍ ក្រុមហាម៉ាសបានយល់ព្រមចំពោះសំណើរបស់ប្រទេសអេហ្ស៊ីប និងភាគីផ្សេងទៀត ក្នុងការដោះលែងចំណាប់ខ្មាំងជាច្រើននាក់ជាថ្នូរនឹងការបន្តបទឈប់បាញ់សម្រាប់រយៈពេលជាក់លាក់មួយ។ ប៉ុន្តែអ៊ីស្រាអែល ត្រូវបានគេនិយាយថា បានបង្ហាញការប្រឆាំងចំពោះសំណើនេះ ដែលបានទាមទារឱ្យដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm