អាមេរិក៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ (០២ ធ្នូ) បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពដែលមានបញ្ហា និងឯកតោភាគីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ទំនាក់ទំនងជិតស្និទ្ធ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងជាប្រព័ន្ធជាមួយទីក្រុងប៉េកាំង។

សេចក្តីថ្លែងការណ៍រួមនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន រវាងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman និងអគ្គលេខាធិការនៃសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុបលោក Stefano Sannino។ សេចក្ដីថ្លែងការណ៍រួមនេះបានសង្កត់ធ្ងន់លើសារៈសំខាន់របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងការរក្សាទំនាក់ទំនងជាបន្ត និងជិតស្និទ្ធលើវិធីសាស្ត្ររៀងៗខ្លួន ខណៈយើងវិនិយោគ និងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើន សហការជាមួយប្រទេសចិនតាមដែលអាចធ្វើបាន និងគ្រប់គ្រងការប្រកួប្រជែង និងការប្រជែងជាប្រព័ន្ធរបស់យើងជាមួយប្រទេសចិនប្រកបដោយការទទួលខុសត្រូវ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ក្នុងការរុញច្រានប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងអាកប្បកិរិយាអួតអាងកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក៕
អត្ថបទ៖ សុខមាន