រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF)ថា លោកបានចោទប្រកាន់ថ្នាក់ដឹកនាំនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសថា មានទំនាក់ទំនងផ្ទាល់ជាមួយអ៊ីរ៉ង់ ដែលបាន ផ្តល់ថវិកាចំនួន ៥០០.000 លានដុល្លារ ដល់ក្រុមសកម្មប្រយុទ្ធ។
កាសែត The Times of Israel daily បានដកស្រង់សម្តីលោក Katz ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំកំពុងបង្ហាញនៅទីនេះជាលើកដំបូងនូវឯកសារដែលត្រូវបានរកឃើញនៅក្នុងផ្លូវរូងក្រោមដីរបស់មន្ត្រីជាន់ខ្ពស់ហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបង្ហាញពីទំនាក់ទំនងផ្ទាល់រវាងអ៊ីរ៉ង់ និង មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar និងលោក Muhammad Deif ដែលជាផ្នែកនៃការគាំទ្ររបស់អ៊ីរ៉ង់ចំពោះផែនការរបស់ហាម៉ាស ដើម្បីបំផ្លាញអ៊ីស្រាអែល»។
លោកបានបន្តថា៖«នៅក្នុងឯកសារ ពួកគេ (មេដឹកនាំក្រុមហាម៉ាស) ស្នើសុំពីមេបញ្ជាការកងឆ្មាំបដិវត្តន៍ ឥស្លាម Quds ឲ្យផ្តល់ប្រាក់ចំនួន ៥០០ លានដុល្លារសម្រាប់ការបំផ្លាញរដ្ឋអ៊ីស្រាអែល»។
យោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលរូបនេះ បានឲ្យដឹងថា៖«ការសន្និដ្ឋាននេះ គឺច្បាស់លាស់៖ អ៊ីរ៉ង់គឺជាមេគំនិត»។
លោក Katz បានបន្ថែមថា៖«អ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរារាំងអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ ហើយនឹងបន្តវាយលុកក្រុមតំណាងរបស់ខ្លួន នៅក្នុងតំបន់ រហូតដល់អ័ក្សតស៊ូដ៏អាក្រក់របស់អ៊ីរ៉ង់ ត្រូវបានកម្ចាត់ និងកម្ទេចទាំងស្រុង»។រដ្ឋមន្ត្រីការពារជាតិ៖ អ៊ីស្រាអែលទទួលបានភ័ស្តុតាងនៃទំនាក់ទំនងផ្ទាល់របស់អ៊ីរ៉ង់ ជាមួយក្រុមហាម៉ាស
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF)ថា លោកបានចោទប្រកាន់ថ្នាក់ដឹកនាំនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសថា មានទំនាក់ទំនងផ្ទាល់ជាមួយអ៊ីរ៉ង់ ដែលបាន ផ្តល់ថវិកាចំនួន ៥០០.000 លានដុល្លារ ដល់ក្រុមសកម្មប្រយុទ្ធ។
កាសែត The Times of Israel daily បានដកស្រង់សម្តីលោក Katz ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំកំពុងបង្ហាញនៅទីនេះជាលើកដំបូងនូវឯកសារដែលត្រូវបានរកឃើញនៅក្នុងផ្លូវរូងក្រោមដីរបស់មន្ត្រីជាន់ខ្ពស់ហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបង្ហាញពីទំនាក់ទំនងផ្ទាល់រវាងអ៊ីរ៉ង់ និង មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar និងលោក Muhammad Deif ដែលជាផ្នែកនៃការគាំទ្ររបស់អ៊ីរ៉ង់ចំពោះផែនការរបស់ហាម៉ាស ដើម្បីបំផ្លាញអ៊ីស្រាអែល»។
លោកបានបន្តថា៖«នៅក្នុងឯកសារ ពួកគេ (មេដឹកនាំក្រុមហាម៉ាស) ស្នើសុំពីមេបញ្ជាការកងឆ្មាំបដិវត្តន៍ ឥស្លាម Quds ឲ្យផ្តល់ប្រាក់ចំនួន ៥០០ លានដុល្លារសម្រាប់ការបំផ្លាញរដ្ឋអ៊ីស្រាអែល»។
យោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលរូបនេះ បានឲ្យដឹងថា៖«ការសន្និដ្ឋាននេះ គឺច្បាស់លាស់៖ អ៊ីរ៉ង់គឺជាមេគំនិត»។
លោក Katz បានបន្ថែមថា៖«អ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរារាំងអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ ហើយនឹងបន្តវាយលុកក្រុមតំណាងរបស់ខ្លួន នៅក្នុងតំបន់ រហូតដល់អ័ក្សតស៊ូដ៏អាក្រក់របស់អ៊ីរ៉ង់ ត្រូវបានកម្ចាត់ និងកម្ទេចទាំងស្រុង»។