សាធារណរដ្ឋដូមីនីក កំពុងដាក់ពង្រាយកងកម្លាំងបន្ថែម នៅតាមព្រំដែនប្រទេសហៃទី ដើម្បីគ្រប់គ្រងសន្តិសុខ

2025/04/07 10:27:30 pm        118

ប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីក លោក Luis Abinader បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងដាក់ពង្រាយកងទ័ពបន្ថែមទៀត ទៅកាន់ព្រំដែនរបស់ប្រទេសនេះ ជាមួយប្រទេសហៃទី ដែលកំពុងទទួលរងនូវវិបត្តិសន្តិសុខយ៉ាងធ្ងន់ធ្ងរ។

លោក Abinader បានបន្ថែមថា លោកបានយល់ព្រមលើការសាងសង់ផ្នែកថ្មីនៃជញ្ជាំងមួយ រវាងប្រទេសទាំងពីរ ដែលមានកោះធំជាងគេទី២ នៅតំបន់ការ៉ាអ៊ីប បន្ទាប់ពីប្រទេសគុយបា។

លោក Abinader ដែលបានជាប់ឆ្នោតលើកដំបូង ក្នុងឆ្នាំ ២០២០ និងទទួលបានអាណត្តិទី ២ កាលពីឆ្នាំមុន បានធ្វើឲ្យការប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍ ក្លាយជាបញ្ហាចម្បងសម្រាប់រដ្ឋបាលរបស់លោក ដោយបានបណ្តេញចេញយ៉ាងច្រើននូវជនជាតិហៃទីដែលគ្មានឯកសារ។

យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ជនជាតិហៃទីប្រហែលជ ៨៦.៤០០នាក់ ត្រូវបានបណ្តេញចេញនៅចន្លោះខែមករា ដល់ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពី ២៧៦.០០០ នាក់ ត្រូវបានបណ្តេញចេញ នៅឆ្នាំ ២០២៤។

លោកប្រធានាធិបតី បាននិយាយនៅក្នុងសន្ទរកថាស្តីពីជនអន្តោប្រវេសន៍ថា៖«យើងនឹងបង្កើនការឃ្លាំមើលព្រំដែន ជាមួយនឹងការបន្ថែមកងទ័ពចំនួន ១.៥០០នាក់ ទៅលើទាហាន ៩.៥០០នាក់ ដែលត្រូវបានដាក់ពង្រាយរួចហើយ»។

ព្រំដែនហៃទី-សាធារណៈរដ្ឋដូមីនីក លាតសន្ធឹងជាង ៣០០ គីឡូម៉ែត្រ ពីខាងជើងទៅខាងត្បូងឆ្លងកាត់កោះ Hispaniola។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        19
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        19
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm