អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ចាត់​ទុក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​

2021/12/03 10:50:51 am        95

​​កាយសម្ព័ន្ធ​៖ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ចាត់​ទុក​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បង្វឹកគឺជា​ផ្នែក​ដ៏​សំខាន់នៃ​ដំណើរការ​អភិវឌ្ឍ ពិសេស​ការ​រួម​ចំណែក​ផលិត​នូវ​ធនធាន​កីឡាករ​-​កីឡា​ការិនី​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ការគូសបញ្ជាក់​បែបនេះ បន្ទាប់ពី​សហព័ន្ធបានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​កម្រិត​១ និង​ការបោះ​ជុំរុំប្រចាំឆ្នាំ​២០២១ រយៈពេល ៧​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៧ ខែធ្នូ​នេះនៅ​សាលាបឋមសិក្សា​សាលា​លេខ​៥ ខេត្តកំពង់ឆ្នាំង។​

​អគ្គលេខាធិការ​សហព័ន្ធ និង​ជា​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​ដដែល​បន្ដថា វគ្គ​នេះមាន​សារៈសំខាន់​ណាស់ក្នុងការ​បញ្ជ្រាប​ចំណេះដឹងជូន​​ដល់​គ្រូបង្វឹក ហើយ​គ្រូបង្វឹក​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ​នឹង​យកចំណេះ​ដឹង​នៃ​ក្បួនច្បាប់​ថ្មីៗ​ទាំងនេះ​ទៅ​បង្ហាត់បង្រៀន​ដល់​កីឡាករ-កីឡាការិនី​កាន់តែ​រីកចម្រើន និង​ដើរ​ទាន់​ការអភិវឌ្ឍ​ថ្មីៗ​របស់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ​។ ​អ្នកជំនាញ​កីឡា​កាយសម្ព័ន្ធ​រូបនេះបានបង្ហាញ​សុទិដ្ឋិនិយម​ថា តាមរយៈ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ខ្ពស់​នេះ​ នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ល្អប្រសើរឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក៏ដូចជា​ទៅ​ថ្ងៃ​អនាគត។ ​ទន្ទឹម​ជាមួយគ្នា​លោកក៏បាន​ថ្លែងអំណរគុណ​ប្រធាន​សហព័ន្ធ គឺ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ការរៀបចំ​វគ្គ​នេះ ពិសេស​ការរៀបចំត្រូវបាន​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។​

​គួរ​ដឹងថា វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម ២២​នាក់មកពី ៤​រាជធានី​-​ខេត្តក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​វគ្គ​នេះក៏​ជាការ​ភ្ជាប់​ជាមួយ​ការត្រៀម​រៀបចំ​ ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំងចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am