នាយករដ្ឋមន្ត្រីអូស្ត្រាលី បន្តនាំមុខក្នុងការស្ទង់មតិ បន្ទាប់ពី Trump ដំឡើងពន្ធ

2025/04/07 10:43:02 pm        57

ការគាំទ្រ សម្រាប់រដ្ឋាភិបាលនៃគណបក្សការងាររបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ១១ខែ នៅមុនការបោះឆ្នោត នាថ្ងៃទី៣ ខែឧសភា ដោយវាកើតមានស្របពេលដែលពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានធ្វើទីផ្សាររងផលប៉ះពាល់ខ្លាំងដោយសារពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលីធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ចាប់ផ្តើមកាលពីថ្ងៃទី៤ ខែមេសា។

បើយោងតាមការស្ទង់មតិរបស់ស្ថាប័ន Newspoll ដែលធ្វើតែលើគណបក្សធំៗចំនួន២ និងដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានអូស្ត្រាលី កាលពីថ្ងៃអាទិត្យ (ទី៦ ខែមេសា) បានបង្ហាញថា គណបក្សការងារដែលមាននិន្នាការកណ្ដាលនិយមឆ្វេងនិយម បានមើលឃើញការបោះឆ្នោតគាំទ្រខ្លួនកើនឡើងដល់ ៥២ភាគរយ ពោលគឺឡើង ១ភាគរយ ពីកម្រិតសប្តាហ៍មុន ហើយក៏ជាលទ្ធផលដ៏រឹងមាំបំផុត គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ មក។ ក្នុងពេលជាមួយគ្នានេះ ការគាំទ្រសម្រាប់គណបក្សសម្ព័ន្ធជាតិសេរីនិយម (Liberal-National Coalition) បានធ្លាក់ចុះ ១ភាគរយ ដោយដល់កម្រិត ៤៨ភាគរយ។

ចំណែកឯកម្រិតពេញចិត្តលោក Albanese បានធ្លាក់ចុះបន្តិច ដោយមកនៅត្រឹម ៤២ភាគរយ ខណៈដែលប្រជាប្រិយភាពរបស់មេដឹកនាំក្រុមសេរីនិយម លោក Peter Dutton បានកើនឡើង ១ភាគរយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី នៅតែមានប្រជាប្រិយភាពជាងគូប្រជែងរបស់លោកដដែល។

លទ្ធផលនៃការស្ទង់មតិនេះកើតមានឡើង ក្នុងពេលដែលសប្តាហ៍ដំបូងនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៥ ត្រូវបានគ្របដណ្ដប់ដោយការប្រកាសរបស់លោក Trump អំពីពន្ធបដិការ ដែលឃើញថា អូស្ត្រាលីត្រូវទទួលរងនូវការយកពន្ធ ១០ភាគរយលើការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីកំពុងឆ្ពោះទៅរកការបោះឆ្នោត នៅខែឧសភា ដោយលោក Albanese ព្យាយាមក្លាយជាមេដឹកនាំអូស្ត្រាលីដំបូងគេ ក្នុងរយៈពេល ២ទសវត្សរ៍ ដែលអាចឈ្នះការបោះឆ្នោតជាប់ៗគ្នា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm