លោកស្រី Le Pen របស់បារាំង ថ្កោលទោស «ក្រុមមនុស្សអាក្រក់» ខណៈបម្រាមនយោបាយ គ្របដណ្ដប់លើការជួបជុំរបស់ក្រុមគូប្រជែង

2025/04/07 10:48:23 pm        66

មេដឹកនាំស្តាំនិយមជ្រុលរបស់បារាំង គឺលោកស្រី Marine Le Pen កាលពីថ្ងៃអាទិត្យ (ទី៦ ខែមេសា) បានប្តេជ្ញាបន្តមហិច្ឆិតាប្រជែងតំណែងប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីលោកស្រីត្រូវបានរកឃើញថា មានទោសពីបទកេងបន្លំ និងត្រូវបានហាមប្រាមមិនឲ្យឈរឈ្មោះ សម្រាប់តំណែងនេះ ដោយបាននិយាយនៅឯការជួបជុំមួយថា គណបក្សរបស់លោកស្រី គឺជាគោលដៅនៃ «ក្រុមមនុស្សអាក្រក់»។

បណ្ដាក្រុមគូប្រជែង គឺគណបក្ស National Rally (RN) របស់លោកស្រី Le Pen ក្រុមកណ្តាលនិយម និងក្រុមឆ្វេងនិយម បានជួបជុំគ្នារៀងៗខ្លួន ចំពេលមានភាពតានតឹងថ្មី ដោយការជួបជុំនេះ កើតមានឡើង ៦ថ្ងៃបន្ទាប់ពីតុលាការក្រុងប៉ារីស បានផ្តន្ទាទោសស្ត្រីវ័យ ៥៦ឆ្នាំពីបទបង្វែរមូលនិធិសភាសហភាពអឺរ៉ុប (EU)។

ការស្ទង់មតិ បានបង្ហាញថា ឥស្សរជនរបស់គណបក្ស RN ជាអ្នកនាំមុខគេ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងរយៈពេល ២ឆ្នាំខាងមុខ ហើយការកាត់ទោសរបស់តុលាការ បានផ្ដល់ការភ្ញាក់ផ្អើលដល់ការមជ្ឈដ្ឋាននយោបាយរបស់ប្រទេសបារាំង។

លោកស្រី Le Pen បាននិយាយនៅឯកន្លែងជួបជុំមួយ នាកណ្តាលទីក្រុងប៉ារីស ដើម្បីថ្កោលទោសការកាត់ទោសលើលោកស្រី និងមន្រ្តីរបស់គណបក្ស RN ផ្សេងទៀត។ តែក្រុមគូប្រជែងរបស់លោកស្រី បានគាំទ្រការសម្រេចរបស់តុលាការ។ អតីតនាយករដ្ឋមន្ត្រី លោក Gabriel Attal បានប្រាប់អ្នកគាំទ្ររបស់លោកថា «ប្រសិនបើអ្នកលួចបន្លំ អ្នកនឹងត្រូវទទួលផល»។

គួរបញ្ជាក់ថា លោកស្រី Le Pen វ័យ ៥៦ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ដោយមានរយៈពេលព្យួរទោស ២ឆ្នាំ និងត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រជែងតួនាទីការិយាល័យសាធារណៈរយៈពេល ៥ឆ្នាំ។ លោក Le Pen បានប្រាប់អ្នកគាំទ្រលោកស្រី នៅទីលានក្រុងប៉ារីសថា «ខ្ញុំនឹងមិនបោះបង់ជាដាច់ខាត»។ លោកស្រីបាននិយាយថា «ក្រុមមនុស្សអាក្រក់» គឺនៅពីក្រោយការផ្តន្ទាទោសនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm