ក្រុមនេះ បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា សម្ព័ន្ធភាពយោធារវាងប្រទេសម៉ាលី បួគីណាហ្វាសូ និងនីហ្សេ បានដកឯកអគ្គរដ្ឋទូតរៀងៗខ្លួន ចេញពីប្រទេសអាល់ហ្សេរី ជាការឆ្លើយតបទៅនឹងការបាញ់ទម្លាក់យានដ្រូនរបស់ប្រទេសម៉ាលី កាលពីសប្តាហ៍មុន។
សម្ព័ន្ធភាពនៃរដ្ឋ Sahel ដែលប្រើអក្សរកាត់បារាំង AES បានបន្ទោសអាល់ហ្សេរី នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះការបាញ់ទម្លាក់យានដ្រូន ហើយបានថ្កោលទោសការបាញ់នេះថា ជា «ទង្វើមិនទទួលខុសត្រូវ» ដែលបំពានច្បាប់អន្តរជាតិ។
ក្រុមនេះ បាននិយាយថា ទង្វើនេះគឺ «ផ្ទុយទៅនឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងទំនាក់ទំនងជាបងប្អូនរវាងប្រជាជននៃសហព័ន្ធ AES និងប្រជាជនអាល់ហ្សេរី»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសម៉ាលី បានបដិសេធការអះអាងរបស់រដ្ឋាភិបាលអាល់ហ្សេរីដែលថា យានដ្រូននោះ បានរំលោភលើដែនអាកាសរបស់អាល់ហ្សេរីជាង ២គីឡូម៉ែត្រ (១.២ ម៉ាយ) ហើយជំនួសមកវិញ បានបញ្ជាក់ថា សកម្មភាពនេះបង្ហាញឲ្យឃើញថា របបអាល់ហ្សេរីឧបត្ថម្ភភេរវកម្មអន្តរជាតិ ប្រសិនបើចាំបាច់ មានភ័ស្តុតាង។