មន្ត្រីប៉ាឡេស្ទីនម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មា AFP ថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ក្មេងជំទង់ម្នាក់ ដែលមានសញ្ជាតិអាមេរិក នៅតំបន់វេសបែង(West Bank) កាលពីថ្ងៃអាទិត្យ ខណៈដែលយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់ «ភេរវករ»ដែលបានគប់ដុំថ្មទៅលើរថយន្ត។
អភិបាលក្រុងលោក Lafi Shalabi បានប្រាប់សារព័ត៌មាន AFPថា Omar Muhammad Saadeh Rabee អាយុ ១៤ ឆ្នាំ «ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុង Turmus Ayya មានសញ្ជាតិអាមេរិក»។
យោធាអ៊ីស្រាអែល បាននិយាយថា ក្នុងអំឡុងពេល «ធ្វើសកម្មភាពប្រឆាំងភេរវកម្ម » នៅក្នុងទីក្រុង Turmus Ayya «ទាហានបានកំណត់អត្តសញ្ញាណភេរវករ បីនាក់ ដែលបានគប់ដុំថ្មសំដៅទៅផ្លូវហាយវេ ដូច្នេះបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដែលកំពុងបើកបរ»។
សេចក្តីថ្លែងការណ៍របស់យោធា បានបន្ថែមថា៖«ទាហានបានបើកការបាញ់ប្រហារទៅលើភេរវករ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយបានសម្លាប់ភេរវករម្នាក់ និង បង្កឲ្យភេរវករពីរនាក់បន្ថែមទៀតរងរបួស។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្សម្នាក់ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងម្នាក់ទៀត រងរបួសស្រាល ក្នុងឧបទ្ទវហេតុដូចគ្នានេះ។