ក្រុមបាតុករនាំគ្នាតវ៉ានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ស្ថិតក្នុងទីក្រុងហ្សេរុយសាឡឹម ជាការប្រារព្ធខួប ១ឆ្នាំកន្លះ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ក្រុមបាតុករនាំគ្នាកាន់បដា និងហៅឈ្មោះចំណាប់ថ្នូរសេសសល់ ៥៩នាក់ដែលត្រូវបានជាប់ខ្លួននៅតំបន់ហ្កាហ្សា និងបានអំពាវនាវឲ្យរដ្ឋាភិបាលជួយដោះលែងពួកគេឥឡូវនេះ ។
ស្រាអែល បានចាប់ផ្តើមប្រតិបត្តិការសឹករបស់ពួកគេឡើងវិញជាមួយនឹងការវាយប្រហារដ៏ខ្លាំងក្លាតាមច្រកអាកាសកាលពីថ្ងៃទី ១៨ ខែមីនា ហើយនិងបានបញ្ជូនទាហានចូលទៅក្នុងដែនដីបិទច្រកមួយនេះ ក្រោយផ្អាកសង្រ្គាមអស់រយៈពេល ២ខែ អំឡុងពេលដែលចំណាប់ថ្នូរ ៣៨នាក់ បានវិលត្រឡប់មក វិញ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ។
ចាប់តាំងពីពេលនោះមក បាតុកម្មប្រចាំថ្ងៃនៅទីក្រុងតែល អាវីវ និងទីក្រុងហ្សេរុយសាឡឹម បានប្រែក្លាយជាកំហឹង ហើយនិងការអំពាវនាវឲ្យចំណាប់ថ្នូរវិលត្រលប់មកវិញ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏ដូចជាបញ្ចប់សង្រ្គាម និងការពារស្ថាប័នប្រជាធិបតេយ្យ ។
សង្រ្គាមនៅហ្កាហ្សាបានផ្ទុះឡើង ពេលដែលក្រុមយុទ្ធជនហាម៉ាស បានវាយប្រហារតំបន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានធ្វើឲ្យតំបន់ភាគច្រើននៅហ្កាហ្សាក្លាយជាគំនរបាក់បែក និងសម្លាប់ជនប៉ាឡេស្ទីនជាង ៥ម៉ឺននាក់ ៕