នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi បានស្វាគមន៍ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅឯវិមានប្រធានាធិបតី Al-Ittihadiya ស្ថិតក្នុងទីក្រុងគែរ ។
លោក Macron ដែលស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅអេហ្ស៊ីប ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងពិធីមួយមានកងកិត្តិយស និងឈរជាមួយលោក Sisi ដើម្បីគោរពភ្លេងជាតិបារាំង និងអេហ្ស៊ីប ។
នៅថ្ងៃចន្ទនេះដែរ ព្រះមហាក្សត្រហ៊្សកដានី នឹងចូលរួមជាមួយប្រធានាធិបតីទាំង ២ សម្រាប់កិច្ចប្រជុំត្រីភាគីលើស្ថានភាពនៅតំបន់ហ្កាហ្សាស្រ្ទីប និងតំបន់វ៉េសប៊ែង ។
លោក Macron បានធ្វើដំណើរមកដល់ទីក្រុងគែរ កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោក តាមការអញ្ជើញរបស់លោក El-Sisi ៕