កាលពីថ្ងៃអាទិត្យម្សិលមិញ ព្រិលបានគ្របដណ្តប់ទីលានចតុរង្គក្រហមរបស់ទីក្រុងម៉ូស្គូ កម្រាស់រហូតដល់ ១០សង់ទីម៉ែត្រ ក្រោយអាកាសធាតុត្រជាក់ខុសរដូវកើតមាននៅក្នុងរដ្ឋធានីប្រទេសរុស្ស៊ីមួយនេះ ។
ក្រុមព្យាករណ៍ឧតុនិយម និយាយថា ព្រិលធ្លាក់ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃចន្ទ ពេលដែលព្រិលគ្របដណ្តប់ផ្កានិទាឃរដូវ ។
កាលពីថ្ងៃសុក្រ សីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ក្រោមសូន្យអង្សាសេ ពីសីតុណ្ហភាព ១៦អង្សាសេ ។
ក្រុមអាជ្ញាធរដឹកជញ្ជូននៅក្នុងទីក្រុងម៉ូស្គូដែលមានពលរដ្ឋរស់នៅជាង ២២លាននាក់ បានព្រមានអ្នកបើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពធ្លាក់ព្រិលបែបនេះ ។
លោក Sergei Cherkasov គឺជាភ្ញៀវទេសចរមួយរូបមកកម្សាន្តលេងទីក្រុងម៉ូស្គូ និយាយថា វាប្រៀបបាននឹងសុបិន្តទាំងថ្ងៃ ។ អាកាសធាតុពុំអាចព្យាករណ៍ដឹងបានមុនឡើយ នៅពេលព្រិលធ្លាក់ខុសរដូវបែបនេះ។ លោកមកទីនេះពីទីក្រុង St. Petersburg ។ ពួកយើងមានអាកាសធាតុល្អនៅទីនេះ ៕