លោក Merz របស់អាល្លឺម៉ង់អំពាវនាវឲ្យចាត់វិធានការភ្លាមៗ លើបញ្ហាពន្ធ ដោយបារម្ភទីផ្សារធ្លាក់ចុះបន្ថែមទៀត

2025/04/08 01:41:48 am        27


ឥស្សជនត្រៀមឡើងកាន់តំណែងអធិការបតី គឺលោក Friedrich Merz នៅថ្ងៃចន្ទ (ទី៧ ខែមេសា) នេះ បានអំពាវនាវឲ្យចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីធានាបាននូវការប្រកួតប្រជែងរបស់ប្រទេសអាល្លឺម៉ង់ ដែលជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន និងសញ្ញាបណ្ណបំណុល បន្ទាប់ពីមានការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អំពីការដំឡើងពន្ធគយ។

សន្ទស្សន៍ភាគហ៊ុនធំៗ បានធ្លាក់ចុះយ៉ាងខ្លាំង នៅថ្ងៃចន្ទនេះ ខណៈដែលលោក Trump មិនបានបង្ហាញសញ្ញាពីការបញ្ឈប់ផែនការពន្ធនាំចូលរបស់លោក ហើយអ្នកវិនិយោគប៉ាន់ស្មានពីការមានហានិភ័យខ្ពស់នៃឱនភាពសេដ្ឋកិច្ច ដែលអាចមើលឃើញថា ធនាគារសហព័ន្ធនឹងកាត់បន្ថយអត្រាការប្រាក់យ៉ាងឆាប់នៅខែឧសភា។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Merz បាននិយាយ ថា៖ «ស្ថានភាពនៅលើទីផ្សារភាគហ៊ុនអន្តរជាតិ និងទីផ្សារសញ្ញាបណ្ណបំណុល គឺធ្ងន់ធ្ងរណាស់ ហើយគំរាមកំហែងពីការមានសភាពកាន់តែអាក្រក់ទៅៗ។ ដូច្នេះ វាជាភាពបន្ទាន់ជាងពេលណាៗទាំងអស់សម្រាប់ប្រទេសអាល្លឺម៉ង់ ក្នុងការស្ដារឡើងវិញនូវការប្រកួតប្រជែងអន្តរជាតិរបស់ខ្លួនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ថា រួមជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត អាល្លឺម៉ង់ប្រឈមមុខនឹងការយកពន្ធនាំចូល ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូម និងរថយន្ត ព្រមទាំងពន្ធ «បដិការ» ចំនួន ២០ភាគរយ ចាប់ពីថ្ងៃពុធតទៅ សម្រាប់ទំនិញស្ទើរតែទាំងអស់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm