អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងឲ្យវិលត្រឡប់មកកាន់តំបន់ហ្កាហ្សាវិញ និយាយប្រាប់ BBC ពួកគេក្លាយជាកម្មវត្ថុនៃការធ្វើបាប និងការធ្វើទារុណកម្មនៅក្នុងកណ្តាប់ដៃរបស់យោធាអ៊ីស្រាអែល និងបុគ្គលិកពន្ធនាគារ ។ បុរសម្នាក់ និយាយថា លោកត្រូវបានគេរវាយធ្វើបាបដោយប្រើសារធាតុគីមី និងដុតទាំងរស់ ។
លោក Mohammad Abu Tawilehដែលជាជាងរថយន្តវ័យ ៣៦ឆ្នាំនិយាយថា លោកបំរះខ្លួនដូចសត្វ ដើម្បីព្យាយាមពន្លត់ភ្លើងដែលឆាបឆេះរាងកាយរបស់លោក ។
BBC បានធ្វើបទសម្ភាសន៍យ៉ាងស៊ីជម្រៅជាមួយអ្នកទោសប៉ាឡេស្ទីនត្រូវបានដោះលែង ៥នាក់ ដែលពួកគេទាំងអស់នេះ ត្រូវបានចាប់ខ្លួននៅតំបន់ហ្កាហ្សា រយៈពេលច្រើនខែ ក្រោយក្រុមហាម៉ាស់ និងក្រុមជីវពលផ្សេងទៀត សម្លាប់មនុស្ស ១.២០០នាក់នៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ។
ពួកគេត្រូវបានឃុំខ្លួនក្រោមច្បាប់អ្នកប្រយុទ្ធខុសច្បាប់របស់អ៊ីស្រាអែល គឺជាវិធានការដែលមនុស្សសង្ស័យថាជាហានិភ័យសន្តិសុខអាចត្រូវបានឃាត់ខ្លួនសម្រាប់រយៈពេលមិនច្បាស់លាស់ ដោយគ្មានការចោតប្រកាន់ ។
ពួកគេនិយាយថា ពួកគេត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ហើយត្រូវបានសួរចម្លើយពីទីតាំងរបស់ចំណាប់ថ្នូរ និងផ្លូវរូមក្រោមដី ប៉ុន្តែពួកគេពុំត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣នោះទេ គឺជាលក្ខខណ្ឌមួយដែលអ៊ីស្រាអែលបង្កើតឡើងឲ្យដោះលែងនរណាម្នាក់ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីពេលថ្មីៗនេះ ៕