ខ្មាន់កាំភ្លើងសម្លាប់មនុស្សយ៉ាងតិចណាស់ ៥២នាក់ នៅរដ្ឋ Plateau របស់នីហ្សេរីយ៉ា

2025/04/08 03:07:52 am        113


ទីភ្នាក់ងារសង្គ្រោះបន្ទាន់ជាតិ បានឲ្យដឹងថា ខ្មាន់កាំភ្លើង បានសម្លាប់មនុស្សយ៉ាងតិចណាស់ ៥២នាក់ និងបានជម្លៀសជិត ២.០០០នាក់ផ្សេងទៀតចេញពីកន្លែងស្នាក់នៅ ក្នុងរយៈពេលជាច្រើនថ្ងៃនៃការវាយប្រហារ នៅក្នុងរដ្ឋ Plateau ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ដែលមានប្រវត្តិប៉ះទង្គិចហិង្សា រវាងកសិករ និងអ្នកចិញ្ចឹមគោ-ក្របី។

មូលហេតុនាំឲ្យមានការវាយប្រហារ ក្នុងភូមិចំនួន ៦ នៅតំបន់ Bokkos របស់រដ្ឋ Plateau កាលពីសប្តាហ៍មុន មិនទាន់ត្រូវបានដឹងភ្លាមៗនៅឡើយទេ ប៉ុន្តែនេះគឺជាការផ្ទុះឡើងូវអំពើហិង្សាដ៏អាក្រក់បំផុតជាលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ មក ជាពេលដែលមនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់តែមួយនេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) បាននិយាយថា ទំហំនៃអំពើហិង្សាកាន់តែប្រាកដឡើង កាលពីចុងសប្តាហ៍ ខណៈដែលមនុស្សចំនួន ៥២នាក់ ត្រូវបានបញ្ជាក់ថា បានបាត់បង់ជីវិត ហើយ ២២នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យ (ទី៦ ខែមេសា) NEMA បានឲ្យដឹងថា៖ «ខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារយ៉ាងសាហាវឃោរឃៅ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ជាច្រើននាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន»។ អមដោយការបន្ថែមថា ស្ថានភាពសន្តិសុខនៅតែមានភាពតានតឹង ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា៖ «មនុស្សជាង ១.៨២០នាក់ ត្រូវបានផ្លាស់ទីលំនៅ។ ជំរុំភៀសខ្លួនបណ្ដោះអាសន្នចំនួន ៣កន្លែង ត្រូវបានបង្កើតឡើង»។

ប្រធានាធិបតី Bola Tinubu បានដឹកនាំភ្នាក់ងារសន្តិសុខតាមប្រមាញ់អ្នកវាយប្រហារ ដោយពួកគេនឹងត្រូវប្រឈមមុខជាមួយ «ការដាក់ទោសយ៉ាងធ្ងន់ធ្ងរ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm