កូរ៉េខាងជើងរៀបចំព្រឹត្តការណ៍រត់ប្រណាំងម៉ារ៉ាតុងជាលើកដំបូង ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19

2025/04/08 03:08:39 am        53

កាលពីថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើង បានរៀបចំព្រឹត្តការណ៍រត់ម៉ារ៉ាតុងអន្តរជាតិក្រុងព្យុងយ៉ាងជាលើកដំបូង ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានឲ្យដឹងថា ក្រុមអត្តពលិកមកពីប្រទេសចិន រ៉ូម៉ានី និងប្រទេសដទៃជាច្រើនទៀត បានចូលរួមព្រឹត្តការណ៍មួយនេះ ។

គួរឲ្យដឹងថា រដ្ឋឯកាមួយនេះ បានបិទព្រំដែនរបស់ខ្លួនកាលពីឆ្នាំ ២០២០ ពេលចាប់ផ្តើមការរីករាលដាលឆ្លងសកលជំងឺ COVID-19 ប៉ុន្តែពួកគេបានដកចេញការរឹតត្បិតព្រំដែនបន្តិចម្តងៗ ចាប់តាំងពីឆ្នាំ ២០២៣រហូតមក ។

រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយ KCNA ឃើញក្រុមកីឡាកររត់ប្រណាំងម៉ារ៉ាតុង ត្រូវបានអបអរសាទរដោយពលដ្ឋកូរ៉េខាងជើង ពេលដែលពួកគេចូលក្នុងពហុកីឡដ្ឋាន ។ 

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយចំពោះរូបភាពវីដេអូឃ្លីបមួយនេះ ។

អគ្គនាយកក្រុមហ៊ុន Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Instagramថា ជនប្រទេសប្រហែល ២០០នាក់ បានមកដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សម្រាប់ការរត់ប្រណាំងមួយនេះ ។

យោងតាមការអះអាងរបស់ក្រុមហ៊ុន បានឲ្យដឹងថា ការរត់ប្រណាំងម៉ារ៉ាតុងនេះ បានឆ្លងកាត់តំបន់ភាគកណ្តាលទីក្រុងព្យុងយ៉ាង ឆ្លងកាត់តំបន់ប្រវត្តិសាស្រ្ត ឆ្ពោះទៅកាន់តំបន់ជនបទ មុនពេលបញ្ចប់នៅក្នុងពហុកីឡដ្ឋានដែលមានទស្សនកិច្ចជន ៥ម៉ឺននាក់ ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm       
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm