រុស្ស៊ីប្ដេជ្ញាជួយដោះស្រាយភាពតានតឹងនុយក្លេអ៊ែរ រវាងអាមេរិក និងអ៊ីរ៉ង់ តាមរយៈនយោបាយ និងការទូត

2025/04/08 03:33:48 am        142


ខណៈដែលក្រុងវ៉ាស៊ីនតោនទាមទារឲ្យទីក្រុងតេអេរ៉ង់ឈានដល់កិច្ចព្រមព្រៀងជាមួយខ្លួន ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយការទម្លាក់គ្រាប់បែក ជុំវិញកម្មវិធីនុយក្លេអ៊ែរបស់ខ្លួននោះ វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៧ ខែមេសា) នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជួយដោះស្រាយភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។

បន្ទាប់ពីការព្រមានអំពីវិធានការយោធាលើប្រទេសអ៊ីរ៉ង់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឲ្យមានការភ័យព្រួយពាសពេញទាំងតំបន់នោះ ទីក្រុងមូស្គូបានលើកឡើងម្តងហើយម្តងទៀត ក្នុងការចូលទៅជួយសម្រុះសម្រួល រវាងភាគីទាំង២។

អំឡុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា៖ «យើងកំពុងពិភាក្សាជាប្រចាំជាមួយដៃគូអ៊ីរ៉ង់របស់យើង ក្នុងនោះរួមទាំងលើប្រធានបទនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរផងដែរ»។ លោកបានបន្ថែមថា៖ «ដំណើរការនេះនឹងបន្តមាន ក្នុងនោះរួមទាំងនៅពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ។ ហើយជាការពិតណាស់ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហានេះតាមមធ្យោបាយនយោបាយ និងការទូត»។

គួររំលឹកថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលបានដាក់កម្រិតយ៉ាងតឹងរ៉ឹងលើសកម្មភាពនុយក្លេអ៊ែរពេញដោយភាពចម្រូងចម្រាសនេះ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងតេអេរ៉ង់។ អ៊ីរ៉ង់ប្រាប់ថា ខ្លួនត្រូវការថាមពលនុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព ហើយបដិសេធថា ខ្លួនមិនកំពុងស្វែងរកផលិតអាវុធនុយក្លេអ៊ែរនោះឡើយ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយកាលពីសប្តាហ៍មុនថា ការអត្ថាធិប្បាយរបស់លោក Trump ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ បានត្រឹមតែ «ធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញប៉ុណ្ណោះ» ហើយបានព្រមានថា ការវាយប្រហារអាចជា «មហន្តរាយ» សម្រាប់តំបន់។ 

ទីក្រុងមូស្គូ បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងតេអេរ៉ង់ ចាប់តាំងពីដើមដំបូងនៃជម្លោះទ្រង់ទ្រាយធំ នៅអ៊ុយក្រែន ដោយប្រទេសទាំង ២ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែមករា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm