ឯកឧត្តម ហ៊ុន ម៉ានី៖ មន្ទីរពេទ្យប្រៀបដូចរាងកាយមនុស្ស ខណៈពេទ្យជាឆ្អឹងខ្នងទ្រទ្រង់រាងកាយ

2025/04/08 03:49:16 pm        223

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាល គឺជាឆ្អឹងខ្នងដែលទ្រទ្រង់រូបរាងកាយនោះ ។

ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល តាមអភិក្រមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” តាមរយៈការគ្រប់គ្រង ការផ្ទេរមន្ត្រី ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព គឺត្រូវតែគិតគូររៀបចំ ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយធានាឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា អាចពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងជាពិសេស អាចគ្រប់គ្រងនូវវិបត្តិសុខភាពសាធារណៈ ជាយថាហេតុណាមួយ នាពេលអនាគត ។

ឯកឧត្តមបានបន្តថា ឆ្លើយតបទៅនឹងតម្រូវការជារួម នៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា និងដោយឡែកចំពោះវិស័យសុខាភិបាល អាទិភាពទី១ មុំទី២ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបញ្ជាក់ពីភាពចាំបាច់ក្នុង “ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍ ធនធានមនុស្សក្នុងមុខងារសាធារណៈ ផ្អែកលើគុណាធិបតេយ្យ ក្នុងការជ្រើសរើស ការតែងតាំង ការឡើងថ្នាក់ និងឋានន្តរស័ក្តិ និងផ្តល់ការលើកទឹកចិត្តសមស្រប ព្រមទាំងការ រៀបចំប្រព័ន្ធអភិវឌ្ឍសមត្ថភាពគ្រប់ជ្រុងជ្រោយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឈរលើមូលដ្ឋានទាំងអស់នេះ កន្លងមក ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការគ្នាដោយស្អិតរមួត ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានមនុស្ស, អភិវឌ្ឍសមត្ថភាពមន្ត្រី និងពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាដើម។

ឯកឧត្តម ហ៊ុន ម៉ានី បាន បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បាននិងកំពុងសហការរួមគ្នា លើការងារមួយចំនួនដូចជា៖ ១- ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១, ២- ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ និង៣- ការធ្វើបច្ចុប្បន្នភាពមន្ត្រីតាមមណ្ឌលសុខភាព ក្នុងគោលដៅ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីស្ថានភាព និងតម្រូវការមន្ត្រីសុខាភិបាល ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm