សង្ក្រាន្តវិទ្យាល័យទ័ពស្រូវ ឃុំបន្ទាយព្រាល បានបង្ហាញពីល្បែងប្រជាប្រិយ និងវប្បធម៌ប្រពៃណីជាតិខ្មែរពីបុរាណ

2025/04/08 05:18:58 pm        165

កំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់លើការថែរក្សាវប្បធម៌ប្រពៃណីខ្មែរពីដូនតា និងចង់ផ្សព្វផ្សាយអោយប្រជាជន និងយុវជនខ្មែរជំនាន់ក្រោយបានស្គាល់នោះ ឆ្នាំនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអនុញាតិអោយវិទ្យាល័យទ័ពស្រូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីចំនួន៣ថ្ងៃ ដោយបានបង្ហាញពីល្បែងប្រជាប្រិយ និងចង្វាក់រាំជាប្រពៃណីខ្មែរ អោយប្រជាជន និងយុវជនបានទស្សនាកំសាន្ត។ នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត ច័ន្ទកុសល នាយកវិទ្យាល័យទ័ពស្រូវ អោយដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ។

 លោក ម៉េត ច័ន្ទកុសល បានបន្តថា៖ នេះជាលើកទី១ហើយ ដែលវិទ្យាល័យទ័ពស្រូវ បានសហការជាមួយសហគមន៍ សិស្សានុសិស្ស អាជ្ញាធរស្រុករលាប្អៀរ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីបង្កើតកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះឡើង ដើម្បីអោយប្រជាជន យុវជន សិស្សានុសិស្ស បានចូលរួមសប្បាយរីករាយ និងសាមគ្គីខ្មែរតែ១ ក្រោមម្លប់សុខសន្តិភាព សណ្តាប់ធ្នាប់ល្អនៅក្នុងប្រទេស ដោយសារការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ម្យ៉ាងទៀត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចង់ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរពីបុរាណអោយដល់ប្រជាជន យុវជន និងសិស្សានុសិស្សទាំងអស់បានដឹង អនុវត្តតាម និងថែរក្សាអោយគង់វង្សទៅថ្ងៃមុខ។ ល្បែងប្រជាប្រិយខ្មែរមានច្រើនប្រភេទ ដែលប្រជាជន យុវជន សិស្សានុសិស្ស បានលេងក្នុងឱកាសពីធីសង្ក្រាន្តវិទ្យាទ័ពស្រូវនាពេលនេះមាន ចោលឈូង, បោះអង្គុញ, ទាញព្រ័ត្ត, វាយក្អម, និងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ ល្បែងប្រជាប្រិយខ្មែរទាំងអស់នេះ វាជាអត្តសញ្ញាណ ជាមរតកវប្បធម៌ ទំនៀមទំលាប់របស់ជាតិខ្មែរ ដែលមានតាំងសម័យបុរាណកាលមកម្លេះ ដូច្នេះដើម្បីចូលរួមអភិរក្ស និងថែរក្សាវាកុំអោយបាត់បង់ សូមប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជន បន្តលេងល្បែងប្រជាប្រិយខ្មែរទាំងអស់គ្នា។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានកោតសសើរខ្ពស់ចំពោះការរៀបចំសង្ក្រាន្តអបអរឆ្នាំថ្មីនៅវិទ្យាល័យទ័ពស្រូវក្នុងឆ្នាំដំបូងនេះ មានការរៀបចំបានល្អ ទាំងបរិស្ថានអនាម័យ និងសន្តិសុខសណ្ដាប់ធ្នាប់ ស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ពិសេសមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងការរាំចង្វាក់ខ្មែរ ដែលផ្ដល់ឱកាសដល់យុវជន សិស្សានុសិស្ស និងប្រជាជនទូទៅ បានចូលរួមលេងកំសាន្តដោយក្ដីសប្បាយរីករាយ និងចូលរួមផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិបានដឹង និងបានស្គាល់ពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងផងដែរ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        96
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា

2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm