តម្លៃប្រេងបានកើនឡើងខ្ពស់ជាង ១% នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានងើបឡើងវិញ បន្ទាប់ពីការលក់ចេញយ៉ាងច្រើននៅក្នុងវគ្គថ្មីៗ ដោយសារការព្រួយបារម្ភថា សង្គ្រាមដំឡើងពន្ធរបស់សហរដ្ឋអាមេរិកអាចនឹងប៉ះពាល់ដល់តម្រូវការ និងនាំទៅរកឱនភាពសេដ្ឋកិច្ចសកល។

ភាគហ៊ុនប្រេងឆៅBrent របស់សហរដ្ឋអាមេរិក បានកើនឡើង៨១ សេន ឬ១,២៦% ក្នុងតម្លៃ៦៥,២ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង ៩២ សេន ឬ១,៥២% ដល់ ៦១, ៦១ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃនេះ ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍ននេះ តម្លៃប្រេងបានធ្លាក់ចុះ ២% ជិតដល់កម្រិតទាបក្នុងរយៈពេលបួនឆ្នាំ ដោយសារក្ដីបារម្ភថាការដំឡើងពន្ធពាណិជ្ជកម្មចុងក្រោយរបស់ប្រធានាធិបតីអាមេរិក Donald Trump អាចរុញសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ចុះក្នុងឱនភាព និងកាត់បន្ថយតម្រូវការថាមពល។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សាររំពឹងថានឹងមានដែនកំណត់ប្រកបដោយសក្តានុពលចំពោះគន្លងធ្លាក់ចុះនៃតម្លៃប្រេង។
ខណៈប្រទេសជាច្រើនកំពុងស្វែងរកការលើកលែង ឬយ៉ាងហោចណាស់កាត់បន្ថយពន្ធនេះ មួយចំនួន រួមទាំងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសផែនការសម្រាប់ការដំឡើងពន្ធទៅវិញទៅមក ឬពន្ធបដិការ។
លោក Trump បាននិយាយថា លោកនឹងដាក់ពន្ធបន្ថែមទៀតលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងមិនដកវិធានការណ៍តបតវិញលើអាមេរិក ដែលទាក់ទាញការរិះគន់ពីចិន និងប្ដេជ្ញាចាត់វិធានការតប៕