ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរជាច្រើនថ្ងៃ និងខ្យល់ព្យុះដ៏ខ្លាំងក្លាផង បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៤ នាក់នៅទូទាំងរដ្ឋចំនួន៧ ខណៈទឹកក្នុងទន្លេមួយចំនួនបានហក់ឡើងដល់កម្រិតជិតកំណត់ត្រា និងទីប្រជុំជននានា ភាគខាងត្បូង និងផ្នែកខ្លះនៃតំបន់ Midwest ត្រូវទឹកជន់លិច។

ការស្លាប់ចាប់តាំងពីព្យុះបានចាប់ផ្តើមកាលពីថ្ងៃពុធសប្ដាហ៍មុនមក រួមមាន១០ នាក់នៅក្នុងរដ្ឋ Tennessee ដែលបានមើលឃើញខ្យល់ព្យុះដ៏ខ្លាំងក្លា បានកើតឡើងពីរលកដំបូងនៃព្យុះកាលពីសប្តាហ៍មុន ហើយបានបន្តប្រឈមទឹកជំនន់យ៉ាងខ្លាំងរហូតដល់ចុងសប្តាហ៍មុននេះ។

ក្រុមអាជ្ញាធរបាននិយាយថា ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ទៀតនៅក្នុងរដ្ឋ Kentucky រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ ត្រូវបានទឹកហួរកួច ពេលទៅសាលារៀនកាលពីថ្ងៃសុក្រ ហើយបុរសអាយុ៧៤ឆ្នាំម្នាក់ ដែលសាកសពត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍នៅក្នុងរថយន្តលិចទឹក។

ការស្លាប់បីនាក់ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Missouri។ មកទល់ពេលនេះ ក្រុមមន្ត្រីនៅរដ្ឋ Arkansas និង រដ្ឋ ចចា (Georgia) បានបញ្ជាក់ពីការស្លាប់ពីរនាក់ ដោយសារខ្យល់ព្យុះ។ នៅរដ្ឋ Indiana និងរដ្ឋ Mississippi មនុស្សស្លាប់ពីរនាក់ត្រូវបានរាយការណ៍។
ទីក្រុងនានាបានបញ្ជាឱ្យមានការជម្លៀសប្រជាពលរដ្ឋ ទន្ទឹមនឹងក្រុមជួយសង្គ្រោះប្រើទូកត្រួតពិនិត្យអ្នកស្រុកនៅក្នុងរដ្ឋ Kentucky និង Tennessee ហើយបានបិទថាមពល និងឧស្ម័ននៅក្នុងតំបន់នានាចាប់ពីរដ្ឋ Texas ដល់រដ្ឋ Ohio៕