ភ្នំពេញ៖ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ ថ្លែងថា ក្រសួងការពារជាតិ នឹងផ្តល់ឱកាសការងារដល់យោធិននារី ដំឡើងតួនាទីឋានន្តរសក្ដិដល់ស្រ្តីឲ្យបានកាន់តែច្រើនបន្ថែមទៀត ស្របទៅតាមចំណេះជំនាញ និងបទពិសោធន៍របស់ខ្លួន ។
ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងការពារជាតិ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅសកលវិទ្យាល័យការពារជាតិ លោកជំទាវ បានលើកឡើងថា ក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងកងយោធពលខេមិន្ទឆ្នាំ២០១៦-២០២០។
ផែនការយុទ្ធសាស្រ្តនេះ រៀបចំឡើងដើម្បីជំរុញ និងធានាអោយមានសមភាពយេនឌ័រ ធ្វើអោយមានការកែប្រែលើវិសមភាពយេនឌ័ររវាងនារី ធ្វើអោយមានការកែប្រែរវាងនារី និងបុរសក្នុងការអនុវត្តន៍កាងារ ការទទួលបានឋានន្តរសក្ដិតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលការផ្តល់លទ្ធភាពដល់ការលើកកម្ពស់ស្ថានភាព និងសមត្ថភាពរបស់យោធិននារីក្នុងការបំពេញការងារស្នូលនៅក្នុងអង្គភាពដើម្បីឆ្លើយតបនិងសមភាព និងសមធម៌យេនឌ័រ និងដើម្បីបង្កើនអោយមានការចូលរួមកាន់តែប្រសើរថែមទៀត រវាងនារី និងងបុរសក្នុងកងយោធពលខេមរភូមន្ទិ។
លោកជំទាវ បានបន្តទៀតថា បច្ចុប្បន្នក្រុមការងារយេនឌ័រក្រសួងការពារជាតិ ដោយមានការគិតគូរនិងគាំទ្រពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថានភាពយោធិននារីមានភាពល្អប្រសើរ ដូចជាការផ្តល់ឱកាសការងារដល់យោធិននារីដំឡើងតួនាទី ឋានន្តរសក្ដិ ស្របតាមបទពិសោធន៍ការងារជាដើមនោះ។
ជាមួយគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា អង្គសិក្ខាសាលាបានដំណើរការដោយក្រុមការងារបច្ចេកទេសរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ធ្វើបទបង្ហាញលើផ្នែកនីមួយៗនៃផែនការយុទ្ធសាស្ត្រ ដើម្បីចែករំលែកជូនអង្គសិក្ខាសាលា និងមានការចូលរួមជាយោបល់ ការពិភាក្សា និងការចែករលែកបទពិសោធន៍គ្នាទៅវិញទៅមករវាងសិក្ខាកាមចូលរួមផងដែរ៕
អត្ថបទ ៖ បាន ចក់





