លោក Maros Sefcovic ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ទី៧ ខែមេសា ថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលត្រូវបានសម្រេចកាលពីសប្តាហ៍មុនធ្វើឡើងដោយប្រធានាធិបតី លោក Donald Trump ធ្វើឲ្យទំហំទឹកប្រាក់នាំចេញរបស់អឺរ៉ុបកើនឡើង ៣៨០ពាន់លានអឺរ៉ូ (៤១៦,២១ ពាន់លានដុល្លារ) ។ សហភាពអឺរ៉ុប កំពុងឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់រដ្ឋបាល លោក Trump លើដែកថែប អាលុយមីញ៉ូម និងរថយន្ត ព្រមទាំងការដំឡើងពន្ធ ២០% លើទំនិញផ្សេងទៀត។

លោក Sefcovic បាននិយាយថា គណៈកម្មការអឺរ៉ុប បានធ្វើការលើបញ្ជីនៃវិធានការតបត ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប។ លោកបាននិយាយថា «ការបោះឆ្នោតត្រូវបានកំណត់ពេលនៅថ្ងៃទី៩ ខែមេសា ដោយបញ្ជីចុងក្រោយនឹងត្រូវបានអនុម័តនៅថ្ងៃទី១៥ខែមេសា ហើយការដំឡើងពន្ធលើផលិតផលនឹងចាប់ផ្តើមនៅថ្ងៃនោះ»។

លោក Sefcovic ក៏បាននិយាយផងដែរថា សហភាពអឺរ៉ុបនឹងចាប់ផ្តើមប្រមូលពន្ធលើកដំបូង លើការនាំចូលពីសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៥ខែមេសា និងរលកទីពីរចាប់ពីថ្ងៃទី១៥ ខែឧសភា។ អ្នកចរចាសហភាពអឺរ៉ុប ពុំបានមើលឃើញការចូលរួមដែលនឹងនាំឱ្យមានដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក ណាមួយឡើយ។
លោក Sefcovic បាននិយាយថា ប្រសិនបើការចរចា មិនទទួលបានកិច្ចព្រមព្រៀង នោះវិធានការតបតផ្ទាល់របស់សហភាពអឺរ៉ុប លើការដំឡើងពន្ធរបស់អាមេរិក មិនអាចពន្យារពេលបានឡើយ។ ប្លុកទាំង២៧ ប្រទេសនេះ ត្រូវបានគេរំពឹងថានឹងបង្កើតកញ្ចប់ដ៏ធំនៃវិធានការតបតនៅចុងខែមេសា ជាការឆ្លើយតបទៅនឹងរថយន្តអាមេរិកនិងពន្ធ«បដិការ» ។