អាជ្ញាធរតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហាប្រដាប់អាវុធនៅគ្លីនិកបន្សាបសារធាតុញៀននៅភាគពាយព្យប្រទេសម៉ិកស៊ិក។

យោងតាមសន្តិសុខសាធារណៈក្នុងតំបន់បានឱ្យដឹងថា អ្នកវាយប្រហារប្រដាប់អាវុធ បានវាយប្រហារនៅគ្លីនិកមួយកន្លែងក្នុងទីក្រុង Culiacan ភាគពាយ័ព្យរដ្ឋ Sinaloa របស់ប្រទេសម៉ិកស៊ិក។
ក្រុមអ្នកវាយប្រហារដែលមានពាក់ម៉ាស់ប្រដាប់ដោយកាំភ្លើងវែង បានបង្ខំឱ្យបើកទ្វារគ្លីនិក ហើយបានបើកការបាញ់ប្រហារទៅលើទាំងអ្នកជំងឺនិងបុគ្គលិក។

នគរបាលនិយាយថា មនុស្ស៨នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយបុរសរងរបួសម្នាក់បានស្លាប់ប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ការិយាល័យរដ្ឋអាជ្ញារដ្ឋបានបើកការស៊ើបអង្កេតលើការបាញ់ប្រហារនេះ។