រថយន្តចំនួន១២គ្រឿងត្រូវបានរដ្ឋបាលខេត្តស្វាយរៀងត្រៀមដឹកពលរដ្ឋនិងកម្មករបន្តឆ្ពោះទៅតាមមូលដ្ឋានស្រុកក្រុងទាំង៨របស់ខេត្ត

2025/04/08 09:48:56 pm        166

ស្វាយរៀង ៖ យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះបានឱ្យដឹងថានៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំរថយន្តក្រុង ចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយឥតគិតប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។

សូមបញ្ជាក់ថាទីតាំងដែលរថយន្តទាំង១២គ្រឿងត្រៀមដឹកបន្តពលរដ្ឋឆ្ពោះទៅតាមបណ្ដាស្រុកទាំង ៨ របស់ខេត្ត នៅខាងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញដំណើរបន្តឆ្ពោះទៅតាមគោលដៅ ហើយគោលដៅសម្រាប់រថយយន្តរត់រួមមាន ក្រុងបាវិត ក្រុងស្វាយរៀង-ប្រសូតិ-ជីកូ-បាវិត-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងដឹកអ្នកដំណើបន្តចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​២, ស្រុកស្វាយទាប ក្រុងស្វាយរៀង-ស្វាយរំពារ-គគីរសោម-ព្រៃតាអី-ជីភូ-ប្រសូតិ-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៣, ស្រុកចន្ទ្រា ក្រុងស្វាយរៀង-ប្រសូតិ-ជីភូ-ចន្ទ្រា-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៤,ស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង-ប្រសូតិ-កំពង់រោទិ៍-ក្រុងស្វាយរៀងមានរថយន្តចំនួន០១គ្រឿង ក្រុងស្វាយរៀង-បន្ទាយក្រាំង-កំពង់រោទិ៍-ក្រុងស្វាយរៀងចំនួន០១គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៥,ស្រុករមាសហែក ក្រុងស្វាយរៀង-កំពង់ចក កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន០២គ្រឿង ក្រុងស្វាយរៀង-ដូនស-ចន្ត្រី កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​

 យោងតាមលិខិតរដ្ឋបាល​ខេត្ត​ស្វាយរៀង បានណែនាំដល់ពលរដ្ឋទាំងអស់ត្រូវរក្សាទ្រព្យសម្បត្តិដែលនាំតាមខ្លួនអោយបានគតមត់ និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើររួមតាម រថយន្តក្រុងរបស់រដ្ឋបាលខេត្ត ទៅលេងស្រុកកំណើតផងដែរ ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm