ការសាងសង់ស្ពានអាកាសចោមចៅ សម្រេចបាន៩០ភាគរយ

2021/12/03 07:19:25 pm        682

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានអាកាសចោមចៅ សម្រេចបានលទ្ធផល ៩០ភាគរយហើយ និងគ្រោងបញ្ចប់ការសាងសង់នាខែមីនា ឆ្នាំ២០២២ខាងមុខ។

ស្ពានអាកាសចោមចៅ បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ពិសេស​គឺផ្លូវក្រោមដីចំនួន៣ខ្សែ ដើម្បីសម្រួល​ការ​កកស្ទះចរាចរណ៍ ខណៈការសេសសល់​ចំនួន ១០ភាគរយនោះគឺស្ពានអាកាសខ្នែង ពីមហាវិថីសហព័ន្ធរុស្សី ឆ្ពោះទៅផ្លូវជាតិលេខ៣។

ប្រជាពលរដ្ឋ​ បាន​សម្ដែង​ក្តី​រីករាយ​ចំពោះ​សមិទ្ធផល​ថ្មីនេះ​ក្នុង​ក្របខណ្ឌ​រាជធានីភ្នំពេញ​ ដែល​ជួយសម្រាលការកកស្ទះចរាចរណ៍ ពេលវេលា និងការចំណាយប្រចាំថ្ងៃជាដើម។

ស្ពានអាកាស និងផ្លូវក្រោមដីក្នុង​គម្រោង​ស្ពានអាកាសចោមចៅទាំង៣ខ្សែ​ដែល​បាន​បើកឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ននេះ រួមមាន៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មក​មហា​វិថីសហព័ន្ធរុស្សី ដើម្បី​សម្រួល​លំហូរ​ចរាចរណ៍​មកពីផ្លូវជាតិលេខ៤ ​មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ ​ជា​ផ្លូវ​ឯកទិសមានពីរគន្លងរថយន្ត និងមួយ​គន្លងទោចក្រយានយន្ត។

ដោយឡែកផ្លូវក្រោមដី ២ខ្សែទៀត គឺខ្សែទី១ ​ផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅ​មហា​វិថី​ចោមចៅ​ ជាផ្លូវឯកទិស ​មានប្រវែង៤៥៨ម៉ែត្រ ​ទទឹង៨.៥ម៉ែត្រ​ និងខ្សែទីពីរ- ជាផ្លូវឯក​ទិសភ្ជាប់​ចរាចរណ៍ពីផ្លូវជាតិលេខ៤ ​បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង១១៦ម៉ែត្រ និងទទឹង៥.៥ម៉ែត្រ។

គួរបញ្ជាក់ថា ​ស្ពានអាកាស​ និងផ្លូវក្រោមដីចោមចៅនេះ ​ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈរដ្ឋបាល​រាជធានីភ្នំពេញ ដែល​សាងសង់​ដោយ​ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា​ (OCIC) ហើយប្រើប្រាស់​ការសាងសង់រយៈពេល៣០ខែ និងចំណាយថវិកា​សាងសង់​ប្រមាណ ២២លានដុល្លា៕

អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm