ទ្រព្យសម្បត្តិរបស់លោក Musk ធ្លាក់នៅក្រោម ៣០០ពាន់លានដុល្លារជាលើកដំបូង គិតតាំងពីខែវិច្ឆិកា ឆ្នាំ២០២៤

2025/04/08 11:03:56 pm        64

ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានធ្លាក់នៅចុះក្រោម ៣០០ពាន់លានដុល្លារអាមេរិកជាលើកដំបូង គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែលផលប៉ះពាល់យ៉ាងទូលំទូលាយពីការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានកើតមានលើសូម្បីតែអ្នកដែលជិតស្និទ្ធបំផុតជាមួយលោក។

បើយោងតាមសន្ទស្សន៍ទ្រព្យសម្បត្តិមហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg បានបង្ហាញថា លោក Musk បានបាង់បង់ប្រាក់ចំនួន ៤,៤ពាន់លានដុល្លារ កាលពីថ្ងៃទី៧ ខែមេសា បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបន្តខាតបង់ ដោយទ្រព្យសម្បត្តិសរុបរបស់លោកបានធា្លក់មកនៅ ២៩៧,៨ពាន់លានដុល្លារ។

ចំនួននោះបានកើតមានឡើងបន្ទាប់ពីការខាតបង់ ៣១ពាន់លានដុល្លារ ពេញទាំងថ្ងៃទី៣ និងទី៤ ខែមេសា។ ដូច្នេះ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៥ លោក Musk បានខាតបង់ទឹកប្រាក់ចំនួន ១៣៤,៧ពាន់លានដុល្លារ។

លោក Musk គឺជាអ្នកខាតបង់ទឹកប្រាក់ដ៏ច្រើនបំផុតទី៦ នៅក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតទាំង ៥០០រូបរបស់ពិភពលោកនៃសារព័ត៌មាន Bloomberg កាលពីថ្ងៃទី៧ ខែមេសា។ សរុបមក សន្ទស្សន៍ទ្រព្យសម្បត្តិបានធ្លាក់ចុះ ២៧១ពាន់លានដុល្លារ ដែលជាថ្ងៃដ៏អាក្រក់បំផុតទី៣ មិនធ្លាប់មានរបស់សន្ទស្សន៍។

ភាគហ៊ុន Tesla បានហក់ឡើងបន្ទាប់ពីការជាប់ឆ្នោតរបស់លោក Trump ដោយជំរុញឲ្យទ្រព្យសម្បត្តិរបស់លោក Musk កើនឡើងខ្ពស់។ ប៉ុន្តែចាប់តាំងពីលោកមានតួនាទីជាទីប្រឹក្សារបស់លោក Trump បានធ្វើឲ្យក្រុមហ៊ុន Tesla ក្លាយជាគោលដៅ សម្រាប់ការតវ៉ា និងការបំផ្លិចបំផ្លាញ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        51
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        54
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm