រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បានហៅស្ថានភាពនៅមជ្ឈិមបូព៌ាថា «ពិតជាគ្រោះថ្នាក់ណាស់» ហើយបានចង្អុលបង្ហាញពីការគំរាមកំហែងដល់ស្ថិរភាពនៃតំបន់កូកាសខាងត្បូង (South Caucasus) និងអាស៊ីកណ្តាល ក្រសួងការបរទេសបាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់លោក ជាមួយក្រុមមេដឹកនាំបេសកកម្មការទូតនៃរដ្ឋអឺរ៉ុបអាស៊ីមួយចំនួន ដែលត្រូវបានទទួលស្គាល់ នៅក្នុងប្រទេសរុស្ស៊ី។
ក្រសួងបាននិយាយថា៖ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់ខ្លួន លោករដ្ឋមន្ត្រី បានផ្តល់ការវាយតម្លៃជាមូលដ្ឋាននៃស្ថានភាពសន្តិសុខ នៅក្នុងផ្នែកផ្សេងៗនៃអឺរ៉ុបអាស៊ី។
លោកបាននិយាយថា គំរូសន្តិសុខអឺរ៉ុប-អាត្លង់ទិក កំពុងស្ថិតក្នុងវិបត្តិ ហើយបានទាក់ទាញការយកចិត្តទុកដាក់ចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់រដ្ឋណាតូ ដែលមានគោលបំណងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានអស្ថិរភាព ស្ថានភាពដ៏គ្រោះថ្នាក់ នៅមជ្ឈិមបូព៌ា និងហានិភ័យចំពោះស្ថិរភាពនៃ តំបន់កូកាសខាងត្បូង និងអាស៊ីកណ្តាល។