ក្មេងស្រីហ្កាហ្សាអាយុ ៦ឆ្នាំបាត់បង់ដៃម្ខាង ក្រោយអ៊ីស្រាអែលវាយប្រហារលើជម្រកស្នាក់នៅរបស់នាង

2025/04/08 11:31:18 pm        52

ក្មេងស្រីប៉ាឡេស្ទីន Ghada Dabebech អាយុ ៦ឆ្នាំ និយាយថា នាងកំពុងលេងនៅក្នុងសាលារៀនធ្វើជាជម្រកនៅទីក្រុងហ្កាហ្សា ពេលដែលអ៊ីស្រាអែលវាយប្រហារកាលពីសប្តាហ៍មុន ។

ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា និយាយថា មនុស្សយ៉ាងហោច ២៧នាក់ ត្រូវបានសម្លាប់ រួមទាំងស្រ្តី និងកុមារផងដែរ ។

ក្មេងស្រី Ghada និយាយថា នាងកំពុងលេងនៅក្នុងសាលារៀន នាងកំពុងលេងទោង នាងត្រូវបានគេទម្លាក់គ្រាប់បែកលើ ដៃរបស់នាងបានរងរបួស ដៃរបស់នាងត្រូវបានកាត់ ។

គ្រួសារជម្លៀសខ្លួន បានជ្រកកោននៅសាលារៀន Dar Al-Arqam ស្ថិតក្នុងសង្កាត់ Tuffah នៃទីក្រុងហ្កាហ្សា ។

លោក Ghaidaa Arafat គឺជាគ្រូពេទ្យបឋមប៉ាឡេស្ទីន និយាយថា ដៃរបស់ក្មេងស្រី Ghada អាចនឹងត្រូវបានសង្រ្គោះ បើសិនជាមន្ទីរពេទ្យពុំរងការវាយប្រហារខ្លាំងក្លាដោយសារសង្រ្គាមទេនោះ ។

លោកថា ក្រុមគ្រូពេទ្យបានប្រឹងប្រែងអស់ពីលទ្ធភាព ទាំងចំណេះដឹងវិទ្យាសាស្រ្ត និងចំណេះដឹងវេជ្ជសាស្រ្ត ដើម្បីសង្រ្គោះដៃរបស់នាង ប៉ុន្តែដោយសារខ្វះខាតការផ្គត់ផ្គង់វេជ្ជសាស្រ្ត បុគ្គលិក និងសម្ភារៈវេជ្ជសាស្រ្តដែលអាចជួយសង្រ្គោះដៃរបស់ក្មេងស្រីម្នាក់នេះ វានាំឲ្យបាត់បង់ដៃរបស់នាង ដោយសារស្ថានភាពសុខភាព ។

ចំណែកឯលោក Ahmed Dabebech គឺជាឪពុករបស់ក្មេងស្រី Ghada និយាយថា លោកចង់ឲ្យព្រំដែនបើកច្រកឡើងវិញ ដើម្បីឲ្យកូនស្រីរបស់លោកទទួលបានការព្យាបាល និងទទួលបានដៃសិប្បនិម្មិតនៅបរទេស ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        5
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm