ប្រទេដសអេហ្ស៊ីប បារាំង និងហ្ស៊កដានីកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យបន្តបទឈប់បាញ់នៅតំបន់ហ្កា ហ្សាជាបន្ទាន់ ហើយបានអះអាងថា អភិបាលកិច្ចនៃតំបន់ហ្កាហ្សា ត្រូវតែស្ថិតនៅក្រោមអំណាចផ្តាច់មុខរបស់អាជ្ញាធរប៉ាឡេស្ទីន។
ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអត្ថាធិប្បាយនេះ បានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគី នៅក្នុងរដ្ឋធានី គែរ ( Cairo) របស់ប្រទេសអេហ្ស៊ីប ដែលមានការចូលរួមពីប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi ប្រធានាធិបតីបារាំង Emmanuel Macron និងព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានី។
មេដឹកនាំទាំងអស់ បានអំពាវនាវឲ្យមានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១៩ ខែមករា ដែលចែងអំពីការដោះលែងចំណាប់ថ្នូរ និងអ្នកជាប់ឃុំទាំងអស់ និងការធានាសន្តិសុខរបស់ពួកគេ។
ពួកគេបានសង្កត់ធ្ងន់ថា ការការពារជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ និងការធានាការទទួលបានជំនួយពេញលេញ គឺជាកាតព្វកិច្ចដែលត្រូវតែបំពេញ ក្រោមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។