នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lawrence Wong បានបង្ហាញការខកចិត្តចំពោះការសម្រេចចិត្តរបស់ហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធអត្រាសកល ១០ភាគរយ ។
ថ្លែងនៅក្នុងសភា លោក Wong បានធ្វើការសង្កត់ធ្ងន់ថា ចំណាត់ការនេះវាផ្ទុយនឹងប្រព័ន្ធពាណិជ្ជកម្មសកលដែលសហរដ្ឋអាមេរិកជួយបង្កើតឡើង ធ្វើឲ្យជាប់គាំងទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំង ២ ។
លោក Wong បន្តថា ពួកយើងមានការខកចិត្តចំពោះសហរដ្ឋអាមេរិក ជាពិសេសមិត្តភាពយូរអង្វែងរវាងប្រទេសរបស់ពួកយើងទាំង ២ ។ ទាំងនេះមិនមែនជាសកម្មភាពដែលប្រទេសមួយធ្វើចំពោះមិត្តរបស់ខ្លួននោះទេ ហើយសិង្ហបុរី នឹងមិនដំឡើងពន្ធសងសឹកនោះដែរ ។
លោកបាននិយាយផងដែរថា លទ្ធភាពនៃសង្រ្គាមពាណិជ្ជកម្មសកលពេញលក្ខណៈ កំពុងកើនឡើង ហើយលោករំពឹងថានឹងកើតមានកំណើនសកលរយៈខ្លីទន់ខ្សោយជាងមុន និងការកាត់បន្ថយតម្រូវការទំនិញ និងសេវាកម្មរបស់សិង្ហបុរី ។
គួរឲ្យដឹងថា សិង្ហបុរីបានគេចផុតពីអត្រាដំឡើងពន្ធខ្លាំងជាងនេះ លើប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុន ប៉ុន្តែពួកគេទទួលរងអត្រាដំឡើងពន្ធសកលចំនួន ១០ភាគរយ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីងតោន ៕