យន្តហោះចម្បាំងជាង ៩០គ្រឿងមកពីសមាជិកអង្គការណាតូចំនួន ១៥រដ្ឋ បានចូលរួមសមយុទ្ធអាកាសទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំរបស់សម្ព័ន្ធយោធាមួយនេះ នៅមូលដ្ឋានទ័ពអាកាស Leeuwarden ស្ថិតក្នុងប្រទេសហូឡង់ ។
នៅក្នុងសមយុទ្ធនេះ យន្តហោះចម្បាំង បានហោះចេញទៅកាន់ទីតាំងផ្សេងទៀត នៅប្រទេសដាណឺម៉ាក និងចក្រភពអង់គ្លេសផងដែរ ។
យោងតាមការអះអាងរបស់លោក Joris van Boven និងលោក Alex van Noije គឺជាអ្នកសារព័ត៌មានអាកាសចរណ៍ បានឲ្យដឹងថា សមយុទ្ធនេះ មានការចូលរួមពីយន្តហោះចម្បាំង F-35, Rafale, Eurofighter, Gripen, F-16 និងយន្តហោះចម្បាំង F/A-18 ។
ពួកគេនិយាយថា យន្តហោះទាំងនេះ កំពុងប្រតិបត្តិសេនារីយ៉ូដ៏ស្មុគស្មាញ ក្រោមការបង្គាប់បញ្ជាពីកងបញ្ជាការអាកាសសម្ព័ន្ធមិត្តរបស់អង្គការណាតូ ៕