មេដឹកនាំហុងកុងលោក John Lee និយាយនៅថ្ងៃអង្គារនេះថា ទីក្រុងរបស់លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ដើម្បីផ្លាស់ប្តូរហានិភ័យ ស្របពេលកើតមានសង្រ្គាមពាណិជ្ជកម្មបង្កឡើងដោយសារអ្វីដែលលោកហៅថាជាពន្ធ “គ្មានមេតា្ត”របស់សហរដ្ឋអាមេរិក និងធ្វើឲ្យអាក់ខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
ពន្ធបន្ថែមចុងក្រោយចំនួន ៣៤ភាគរយរបស់សហរដ្ឋអាមេរិកដែលបានដាក់លើចិន នឹងដាក់លើហុងកុងផងដែរ គឺជាទីក្រុងមួយដែលទីក្រុងវ៉ាស៊ីនតោនលែងចាត់ទុកថាជាអង្គភាពពាណិជ្ជកម្មដាច់ដោយឡែកទៀតហើយ ស្របពេលវិធានការបោសសម្អាតរយៈពេលច្រើនឆ្នាំក្រោមច្បាប់សន្តិសុខជាតិ ។
លោក Lee និយាយថា ការដំឡើងពន្ធនេះ បន្ថែមពីលើពន្ធចាស់ ២០ភាគរយ មានន័យថាពន្ធរួមរបស់សហរដ្ឋអាមេរិកលើទំនិញហុងកុងបច្ចុប្បន្នកើនឡើងដល់ ៥៤ភាគរយ ។
ក្នុងលក្ខខណ្ឌបន្ធូរបន្ថយ លោក Leeនិយាយថា ហុងកុងនឹងស្វែងរកដើម្បីពង្រឹងពាណិជ្ជកម្ម និងតំណភ្ជាប់ធុរកិច្ចនៅកន្លែងផ្សេង រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅតំបន់មួយចំនួនដូចជានៅអាស៊ីអាគ្នេហ៍ និងមជ្ឈិមបូព៌ាជាដើម ។
ពាក់ព័ន្ធនឹងជម្លោះកំពុងកើតឡើងជុំវិញការលក់តាមផែនការរបស់ក្រុមហ៊ុន CK Hutchison នូវកំពង់ផែនៅប៉ាណាម៉ារបស់ខ្លួនដល់ក្រុមហ៊ុនអាមេរិកនោះ លោក Leeបានបញ្ជាក់ជាថ្មីម្តងទៀតថា កិច្ចព្រមព្រៀងអនុលោមតាមច្បាប់ក្នុងស្រុក និងនិយ័តកម្ម ស្របពេលមានការរិះគន់ខ្លាំងពីសារព័ត៌មានរដ្ឋចិនថាកិច្ចព្រមព្រៀងមួយនេះ ក្បត់ពីក្រោយខ្នងចិន ៕