ធនាគារជាតិប្រមូលធាតុចូលលើការបង្កើតប្រព័ន្ធវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព

2025/04/09 02:45:45 am        96

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព សម្រាប់ដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបំពេញនូវមហិច្ឆតារបស់រដ្ឋាភិបាលលើបញ្ហាអាកាសធាតុ។

​ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាង ប្រព័ន្ធវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ទោះបីកម្ពុជាបញ្ចេញ កាបូនទាបក៏ដោយ ក៏រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តចំពោះគោលដៅរួម នៃអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយកំពុងចាត់វិធានការ យ៉ាងសកម្មចំពោះការបញ្ចេញកាបូន។ រដ្ឋាភិបាលនឹងបង្កើនគម្របព្រៃឈើពី ៤០% ទៅ ៦០% នៃផ្ទៃដីប្រទេស ដោយដាំដើមឈើ ១ លានដើមក្នុងមួយឆ្នាំ បង្កើនប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតពី ៦០% ទៅ ៧០% ក្នុងនោះបញ្ឈប់ការសាងសង់រោងចក្រ ថាមពលធ្យូងថ្មថ្មី និងជំរុញគោលនយោបាយអំណោយផលសម្រាប់រថយន្តអគ្គិសនី។

បញ្ហានេះ, ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធររូបិយវត្ថុ បានខិតខំកសាងក្របខណ្ឌ និងបរិយាកាសអំណោយផល ដើម្បី ប្រមូលហិរញ្ញវត្ថុចាំបាច់ បំពេញតាមមហិច្ឆតារបស់រដ្ឋាភិបាលលើបញ្ហាអាកាសធាតុ។ ជាក់ស្តែងនៅឆ្នាំនេះ យើងមានគម្រោងអនុវត្ត និក្ខេបបទ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពជាតិ សម្រាប់វិស័យបីដំបូង ដែលជាប្រធានបទនៃការពិគ្រោះយោបល់រួមមាន៖ ផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បី សម្រេចបាននូវមហិច្ឆតានេះ។

ឯកឧត្តម បន្តថា ធនាគារជាតិនៃកម្ពុជាបានបញ្ចប់ការវាយតម្លៃបឋម លើវិស័យធនាគារ ហានិភ័យទាក់ទងនឹងការប្រែប្រួល អាកាសធាតុ ដើម្បីយល់កាន់តែច្បាស់អំពីទំហំពិតហានិភ័យ និងការផ្លាស់ប្តូរដែលអាចកើតមានពីព្រឹត្តិការណ៍ទាក់ទងនឹងអាកាសធាតុ ដើម្បីធានាថា យើងកំណត់បទប្បញ្ញត្តិដែលពាក់ព័ន្ធ និងសមាមាត្រ លើការគ្រប់គ្រងហានិភ័យទាំងនេះ។ ចំណែកដំណាក់កាលដំបូង បានកំណត់អាទិភាពលើវិស័យសំខាន់ៗដូចជា៖ ថាមពល ការដឹកជញ្ជូន និងអគារ វិស័យទាំងនេះនឹងត្រូវបានបង្ហាញលម្អិតបន្ថែម។ ការផ្តល់អាទិភាពនេះ មិនមានន័យថា វិស័យផ្សេងទៀតមិនសូវសំខាន់នោះទេ។ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីវិធីសាស្រ្តយុទ្ធសាស្ត្រ ផ្អែក លើការត្រៀមខ្លួនតាមវិស័យ ឱកាសសក្តានុពល និងផលប៉ះពាល់ដែលរំពឹងទុក លើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

បញ្ហានេះដែរ លោកស្រី Elvira Morella អ្នកគ្រប់គ្រងទីប្រឹក្សាប្រចាំប្រទេស និងសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ (IFC) លើកឡើងថា ក្នុងរយៈពេល២ឆ្នាំកន្លងមក, (IFC) បានគាំទ្រដល់ប្រជាជនកម្ពុជា តាមរយៈការកសាង សមត្ថភាព និងបង្កើនចំណេះដឹងផ្សេងៗ ពាក់ព័ន្ធវិស័យអាទិភាពមួយចំនួន ជាក់ស្តែងសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រនេះ គឺជាការបោះ ជំហ៊ានទៅមុខថ្មីបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យប្រព័ន្ធវដ្តករសាស្ត្រប្រកបដោយតម្លភាព ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជា អតិបរមា សម្រាប់ប្រជាជនកម្ពុជា និងដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរ នៃដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងនិរន្តរភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm