ក្រុមហេសបូឡា ថាខ្លួនត្រៀមពិភាក្សាអំពីការរំសាយអាវុធ ប្រសិនបើអ៊ីស្រាអែល ព្រមដកទ័ព

2025/04/09 04:47:07 pm        122

ខណៈដែលមានការអំពាវនាវកាន់តែខ្លាំងឱ្យក្រុមហេសបូឡា របស់ប្រទេសលីបង់ រំសាយអាវុធ ពេលនេះមន្ត្រីជាន់ខ្ពស់ក្រុមសកម្មប្រយុទ្ធមួយនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហេសបូឡាបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីលីបង់ អំពីអាវុធរបស់ខ្លួន ប្រសិនបើអ៊ីស្រាអែល ព្រមដកកងកម្លាំងចេញពីភាគខាងត្បូងលីបង់ ហើយបញ្ឈប់ការវាយប្រហារ។

ប្រភពនយោបាយលីបង់បាននិយាយថា ប្រធានាធិបតីលីបង់ថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិក គឺលោក Joseph Aoun បានប្តេជ្ញាកាលខែមករាថា នឹងបង្កើតភាពផ្តាច់មុខរបស់រដ្ឋលើការគ្រប់គ្រងអាវុធ ហើយលោកក៏មានបំណងបើកកិច្ចពិភាក្សាជាមួយក្រុមហេសបូឡា លើឃ្លាំងអាវុធរបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។

ការពិភាក្សាអំពីការរំសាយអាវុធបានបង្កើនល្បឿន ចាប់តាំងពីតុល្យភាពអំណាចត្រូវបំផ្លាញដោយសង្រ្គាមកាលពីឆ្នាំមុន ជាមួយអ៊ីស្រាអែល និងការបណ្តេញសម្ព័ន្ធមិត្តស៊ីរី របស់ក្រុមហេសបូឡា គឺលោកអតីតប្រធានាធិបតី Bashar al-Assad។ មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡានិយាយថា ក្រុមនេះត្រៀមខ្លួនជាស្រេចហើយដើម្បីពិភាក្សាពីអាវុធរបស់ខ្លួន ក្នុងបរិបទនៃយុទ្ធសាស្ត្រការពារជាតិ ប៉ុន្តែរឿងនេះគឺតម្រូវឱ្យអ៊ីស្រាអែល ដកទ័ពរបស់ពួកគេចេញពីកំពូលភ្នំចំនួន៥ នៅភាគខាងត្បូងលីបង់ជាមុនសិន។

គួរឱ្យដឹងថា ក្រុមហេសបូឡាបានចុះខ្សោយយ៉ាងខ្លាំងដោយសារជម្លោះឆ្នាំ២០២៤ ជាមួយអ៊ីស្រាអែល នៅពេលដែលមេដឹកនាំជាន់ខ្ពស់របស់ខ្លួនជាច្រើន និងយុទ្ធជនរាប់ពាន់នាក់ត្រូវសម្លាប់ ហើយឃ្លាំងអាវុធរ៉ូកែតជាច្រើនត្រូវបំផ្លាញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm