កូរ៉េខាងជើងនិយាយថា ឋានៈរបស់ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែរ មិនអាចផ្លាស់ប្តូរបានឡើយ

2025/04/09 05:27:47 pm        101

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ (០៩ មេសា) នេះ ដោយដកស្រង់សម្ដីប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងថា ស្ថានភាពរបស់កូរ៉េខាងជើង ជារដ្ឋមានអាវុធនុយក្លេអ៊ែរ មិនអាចផ្លាស់ប្តូរឡើយ ទោះបីជាអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន ទាមទារឱ្យរំសាយយ៉ាងណាក៏ដោយ។

សេចក្ដីអត្ថាធិប្បាយ ដែលទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA និយាយថាត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារនេះ ទំនងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំរបស់អង្គការណាតូកាលពីសប្តាហ៍មុន។

សេចក្តីថ្លែងការណ៍រួមនោះបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងបីបានអះអាងជាថ្មីនូវ "ការប្តេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង" របស់កូរ៉េខាងជើង។

លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានលើកឡើងថា ជំហរនៃរដ្ឋអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមជាមួយនឹង "ការរារាំងនុយក្លេអ៊ែរដ៏ច្រើន និងខ្លាំងក្លា" របស់ខ្លួន គឺដោយសារការគំរាមកំហែងអរិភាពពីខាងក្រៅ ហើយ "ឋានៈនេះមិនផ្លាស់ប្តូរទេ ទោះជានរណាម្នាក់បដិសេធយ៉ាងណាក៏ដោយ" នេះបើយោងតាម KCNA។

កូរ៉េខាងជើង បានបន្តបង្កើតអាវុធនុយក្លេអែរ ក្រោយរងទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងពេលជាច្រើនឆ្នាំ ដោយសារប្រទេសនេះបានសាកល្បងបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីជាលើកដំបូងក្នុងឆ្នាំ២០០៦។ តាំងពីពេលនោះមក ទីក្រុងព្យុងយ៉ាងត្រូវគេជឿថាបានបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំ ទោះមិនបានធ្វើតេស្តនុយក្លេអ៊ែរក្នុងបរិយាកាសក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        163
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        151
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm