តុលាការកំពូលរបស់អ៊ីស្រាអែល បង្កកការបណ្តេញប្រធាន Shin Bet ចេញពីតំណែង រហូតដល់មានការសម្រេចថ្មី

2025/04/09 09:05:01 pm        61

សារព័ត៌មានរដ្ឋ Kan TV បានរាយការណ៍ថា តុលាការយុត្តិធម៌ជាន់ខ្ពស់របស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានចេញដីកាបណ្តោះអាសន្ន ដោយសម្រេចថា លោក Ronen Bar ដែលជាប្រធានសេវាសន្តិសុខផ្ទៃក្នុង Shin Bet នឹងបន្តនៅក្នុងតួនាទីរបស់លោក រហូតដល់ការសម្រេចមួយផ្សេងទៀតរបស់តុលាការ។  

ដីកានេះបានធ្វើឡើង បន្ទាប់ពីសវនាការរយៈពេលជាង ១០ម៉ោង លើញត្តិដែលដាក់ដោយក្រុមបក្សប្រឆាំង និងអង្គការផ្សេងទៀតប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី ២១ ខែមីនា ក្នុងការ     បណ្តេញលោក Ronen Bar ចេញពីតំណែង ដោយសារតែ «ខ្វះការជឿទុកចិត្ត»។

ជាផ្នែកនៃសេចក្តីសម្រេចនេះ តុលាការក៏បានបញ្ជាឲ្យរដ្ឋាភិបាលមិនឲ្យពន្លឿនវិធានការណាមួយ ទាក់ទងនឹងការបញ្ចប់អាណត្តិរបស់លោក Ronen Bar  រួមទាំងការប្រកាសតែងតាំងអ្នកជំនួស ឬប្រធានស្តីទី ហើយថា អំណាចរបស់លោក មិនគួរត្រូវបានធ្វើឲ្យចុះខ្សោយនោះទេ។

តុលាការក៏បានសម្រេចថា រដ្ឋាភិបាល និងអគ្គមេធាវី លោក Gali Baharav-Miara អាចដាក់សេចក្តីថ្លែងការណ៍រួមស្តីពីដំណោះស្រាយមួយបានត្រឹមថ្ងៃទី២០ ខែមេសា ប្រសិនបើសម្រេច។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចរបស់តុលាការ គឺជារឿង «គួរឲ្យឆ្ងល់» ដោយសារតែចៅក្រម បានរំលឹកឡើងវិញជាច្រើនដងថា សិទ្ធិអំណាចរបស់រដ្ឋាភិបាល ក្នុងការដកប្រធាន Shin Bet ចេញពីតំណែង គឺមិនមានជម្លោះទេ។ ការិយាល័យនេះ បានបន្ថែមថា លោក ណេតាន់យាហ៊ូ នឹងបន្តសម្ភាសន៍បេក្ខជនសម្រាប់តំណែងនេះ។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm