ហុងហ្គារី៖ តាណូអែល ២នាក់កំពុងតុបតែងដើមឈើណូអែលនៅក្រោមទឹកនៅអាងចិញ្ចឹមត្រី Tropicarium ក្នុងទីក្រុង Budapest ប្រទេសហុងហ្គារីកាលពីថ្ងៃព្រហស្បតិ៍ដែលមានត្រីឆ្លាម និងត្រីប្លែកៗជាច្រើនប្រភេទ។

អំឡុងព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ការតុបតែងដើមឈើណូអែលតែងធ្វើឡើងនៅក្នុងអាងក្រោមទឹក ជាទីដែលអ្នកចូលទស្សនាអាចមើលឃើញបុរស ២នាក់ស្លៀកសម្លៀកបំពាក់តែងខ្លួនជាតាណូអែល ឬ Santa កំពុងស្ថិតនៅក្នុងអាង។ អាងនេះផ្ទុកទឹកប្រៃបាន ១លានលីត្រ និងជាជម្រកត្រីឆ្លាមចំនួន ៨ក្បាល និងសត្វសមុទ្រជាច្រើនប្រភេទទៀត។ ការតុបតែងលម្អនេះនឹងបន្តតាំងនៅក្នុងអាងនេះ រហូតដល់បញ្ចប់រដូវកាលថ្ងៃឈប់សម្រាប់ប្រចាំឆ្នាំបុណ្យណូអែល។ ក្រុមអ្នកមុជទឹកបាននិយាយថា ដើមឈើណូអែល ឬ Christmas ត្រូវការការមើលថែរាល់ថ្ងៃព្រោះហ្វូងត្រីព្យាយាមបុកផ្ដួលដើមឈើ ឬខាំទាញរបស់ដែលត្រូវបានតុបតែងរួចនៅពេលយប់៕
អត្ថបទ៖ សុខមាន