អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បាននិយាយថា ទីក្រុងមូស្គូគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចចរចានាពេលខាងមុខរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេ រ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្លួនអាចធ្វើបាន ដើម្បីជួយដល់ដំណើរការនេះ។

លោកបានប្រាប់អ្នកសារព័ត៌មានថា៖«យ៉ាងហោចណាស់ការសន្ទនានេះនៅតែបន្ត។ យើងសូមជូនពរដោយស្មោះចំពោះមិត្តអូម៉ង់របស់យើងទទួលបានជោគជ័យ ក្នុងតួនាទីសម្របសម្រួលរបស់ពួកគេ។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយមុននេះថា រុស្ស៊ីស្វាគមន៍កិច្ចសន្ទនានាពេលខាងមុខ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅប្រទេសអូម៉ង់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងជុំវិញឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់។

កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកបានផ្ញើសារទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei ដោយស្នើឲ្យមានការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។ វាត្រូវបានប្រកាសកាលពីថ្ងៃចន្ទថា ភាគីទាំងពីរ បានយល់ព្រមធ្វើកិច្ចចរចាជុំទី ១ នៅក្នុងប្រទេសអូម៉ង់ នៅថ្ងៃទី ១២ ខែមេសា។